• 2015-10-07 21:58:48
  • បាល់ទាត់

មេ​ការពារ​ជាតិ​អនុញ្ញាតឲ្យ​​កីឡាករ​​​របស់​ខ្លួន​៤​នាក់ ចូល​រួម​ជម្រើស​ជាតិ​នៅ​បាទី​ល្ងាច​មិញ

  • 2015-10-07 21:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្នុង​ក្លិប​ក្រសួង​ការពារ​ជាតិ​ទាំង ៤នាក់​ដែល​មិន​បាន​ទៅ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​នៅ​បាទី​នោះ​ បាន​​​ចេញ​ទៅ​កាល​ពី​ល្ងាច​ម្សិល​មិញ​​ហើយ​ បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ឃាត់ទុក​រយៈ​ពេល​១​យប់​១​ថ្ងៃដោយ​សារ​បញ្ហា​អសកម្ម​តិចតូច។

 

លោក ទេព ឡុង​រចនា

លោក​ ទេព ឡុង​រចនា គ្រូ​បង្គោល​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក​បាន​អនុញ្ញាត​ឲ្យ​កូន​​ក្រុម​​របស់​លោក​ទាំង​​ ៤​នាក់​ដែល​មាន​ឈ្មោះ​ អ៊ុំ សេរីរ័ត្ន ឈិន​ ឈឿន រឿម ចាន់រឿន ច្រឹង​ ពលរដ្ឋ ​ទៅ​​ហ្វឹកហាត់​ជាមួយ​សមាជិក​​ជម្រើស​ជាតិ​ផ្សេង​ទៀត​​នៅ​បាទី​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ។ មូល​ហេតុ​ដែល​លោក​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​​ទៅ​ចូល​រួម​ហ្វឹកហាត់​ក្រោយ​ប្រកួត​ជាមួយ​បឹង​កេត​ចប់​​ភ្លាម​ៗ​​ មក​ពី​ខាង​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​មិន​បាន​​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​សមាជិក​ការពារ​ជាតិ​ទាំង ៤នាក់​នេះ​ ដោយ​គ្រាន់​តែ​ទាក់​ទង​តាមរយៈ​​ទូរសព្ទ​ ហើយ​លោក​ព្រួយបារម្ភ​ខ្លាច​​​​​ពួក​គេ​​មាន​របួស​​​គ្មាន​អ្នក​ទទួល​សុខ​ត្រូវ។

 

​​ទាក់​ទិន​ នឹង​បញ្ហា​នេះ​ខាង​​​​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ Sabay មិន​អាច​​ធ្វើ​ការ​​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ឡើយ ​ប៉ុន្តែ​ពេល​នេះ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​​កម្ពុជា​ទាំង​អស់​​បាន​ប្រមូល​ផ្ដុំ​រួច​រាល់​​ និង​គ្រប់​​​ចំនួន​ ២៥​នាក់​នៅ​បាទី​។

 

បន្ទាប់​ពីបញ្ចប់​ការ​ប្រកួត​ជា​មួយ​ក្រុម​បឹងកេត​អង្គរ​កាល​ពី​ថ្ងៃ​ទី​៤ តុលា​ សមាជិក​របស់​ក្រសួង​ការពារ​ជាតិ​ត្រូវ​ចេញ​ទៅ​ចូល​រួម​ហ្វឹកហាត់ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នៅ​បាទី​នា​ព្រឹក​​ថ្ងៃ​ទី​៥ តុលា ប៉ុន្តែ​ត្រូវ​បាន​ខក​ខាន​វិញ​ដោយ​សារ​សហព័ន្ធ​បាល់ទាត់​កម្ពុជា និង​​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​មាន​បញ្ហា​ទំនាក់ទំនង​គ្នា​តិច​តូច៕

 

ចុចអាន៖ ហេតុ​អ្វី​ហ្វឹកហាត់នៅ​បាទី​​ម្សិល​មិញ សមាជិក​​ជម្រើស​ជាតិ​៦​នាក់​មិន​ទាន់​បង្ហាញ​មុខ?

ចុចអាច៖ ​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ជម្រុះ World Cup ពេល​ប៉ះ​សិង្ហបុរី ចេញ​ហើយ​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី