- 2015-09-25 16:53:38
- បាល់ទាត់
បើ Rodgers ដើរចេញ Liverpool នឹងយក Ancelotti មកជំនួស
- 2015-09-25 16:53:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើ Rodgers ដើរចេញ Liverpool នឹងយក Ancelotti មកជំនួស
ចន្លោះមិនឃើញ
លោក Brendan Rodgers កំពុងតែមានសម្ពាធខ្លាំងឡើងៗនៅ Liverpool បន្ទាប់ពីយកឈ្នះក្រុមលេងនៅលីកលំដាប់ទី៤ ដោយការស៊ុតបាល់១១ម៉ែត្រក្រោយស្មើគ្នា១-១ក្នុងពានរង្វាន់ Capital One Cup ។ ប្រសិនបើប្រធានក្លិបហង្សក្រហម សម្រេចចិត្តដេញអ្នកចាត់ការវ័យ៤២ឆ្នាំរូបនេះចេញ នោះបេក្ខភាពជម្រើសដំបូងអាចជាលោក Carlo Ancelotti អតីតអ្នកចាត់ការក្រុម Real Madrid ហើយ។
Rodgers ដែលមានសម្ពាធតាំងពីរដូវកាលមុនតែត្រូវបានប្រធានក្លិបផ្ដល់ឱកាសឱ្យក្នុងរដូវកាលនេះទៀតនោះ បច្ចុប្បន្នកំពុងតែយ៉ាប់យ៉ឺនមែនទែនហើយ ព្រោះថាប៉ុន្មានប្រកួតចុងក្រោយនេះទម្រង់លេងរបស់ក្រុមធ្លាក់ចុះជាខ្លាំង។ Ancelotti ដែលត្រូវ Real Madrid បណ្ដេញចេញកាលពីចប់រដូវកាលមុន មិនទាន់ចាប់ផ្ដើមការងារថ្មីនៅឡើយទេ ដូច្នេះប្រសិនបើហង្សក្រហមមានចំណាប់អារម្មណ៍គឺអាចនឹងមានភាគរយខ្ពស់។
តែទោះជាយ៉ាងនេះក្ដី ប្រធានក្លិប Liverpool មិនទាន់ធ្វើការសម្រេចចិត្តឱ្យច្បាស់លាស់នៅឡើយទេ ពោលគឺនៅរង់ចាំមើលសមត្ថភាពរបស់លោក Rodgers នៅប្រកួតចុងសប្ដាហ៍នេះសិនជាមួយ Aston Villa ហើយប្រសិនបើនៅមិនអាចបង្ហាញភាពខ្លាំងបានទេនោះ ប្រហែលនឹងមានការសម្រេចចិត្តធំមួយហើយ។
ងាកទៅមើលប្រវត្តិរបស់លោក Ancelotti វិញ ចាប់ផ្ដើមល្បីឈ្មោះពេលចូលទៅដឹកនាំ Juventus ឱ្យឈ្នះពាន UEFA Intertoto Cup នៅឆ្នាំ១៩៩៩, ទៅដឹកនាំ AC Milan ឱ្យឈ្នះពាន UEFA Champions League ២សម័យ (២០០៣, ២០០៧) , Serie A (២០០៤) និង Coppa Italia (២០០៤) ។ នៅអង់គ្លេសវិញ អ្នកចាត់ការវ័យ៥៦ឆ្នាំរូបនេះដឹកនាំតោខៀវ Chelsea ឱ្យឈ្នះ Premier League ១សម័យ និង FA Cup (២០១០), ទៅដឹកនាំ PSG របស់បារាំងឈ្នះពាន Ligue 1 ឆ្នាំ២០១៣ និងចូលទៅ Real Madrid របស់អេស្ប៉ាញរដូវកាលដំបូងលើកពាន៤គឺ UEFA Champions League , UEFA Super Cup , FIFA World Cup និង Copa del Rey ៕
ចុចអាន៖ អ្នកគាំទ្រ Liverpool ដង្ហោយហៅ Klopp ជំនួស Rodgers ក្រោយស្មើយប់មិញទៀត
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail