• 2015-09-21 16:26:55
  • បាល់ទាត់

Tevez ​សុំទោស​ ក្រោយ​ឈូស​​គេ​ឲ្យ​បាក់ជើង កាល​ថ្ងៃ​សៅរ៍

  • 2015-09-21 16:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Carlos Tevez ​បាន​និយាយ​សុំទោស និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​កំហុស​របស់​ខ្លួន​ ដែល​ឈូស​បើក​បាត​ទៅ​​លើ​ខ្សែ​បម្រើ​ Ezequiel Ham ​ឲ្យ​បាក់​ជើង​ ក្នុង​ការ​ប្រកួត​លីក​កំពូល​អាហ្សង់ទីន កាល​ពី​ថ្ងៃ​សៅរ៍។

 

បញ្ជាក់៖ រូប និង​វីដេអូខាងក្រោម អាចប៉ះពាល់អារម្មណ៍ប្រិយមិត្ត​

 

Carlos Tevez (ស្តាំ)

 

Tevez ​​បាន​ឈូស​បើក​បាត​ពេញ​ទៅ​លើ​ Ham ​​អំឡុង​ការ​ប្រកួត​ដែល​ក្រុម​របស់​​គេ Boca Juniors ​ឈ្នះ​ Argentinos Juniors ​៣-១ ​នៅ​​ Primera Division ​សប្ដាហ៍​ទី​២៥ កាល​ថ្ងៃ​សៅរ៍ ខណៈ​ដែល​កីឡាករ​វ័យ​​៣១​ឆ្នាំ​រូប​នេះ រក​បាន​២​គ្រាប់​ក្នុង​ប្រកួត​នោះ ​ហើយ​​សំណាង​ល្អ​​កីឡាករ​រូប​នេះ ក៏​ពុំ​បាន​​ទទួល​ការ​ពិន័យ​កាត​លឿង ឬ​ក្រហម ពី​អាជ្ញាកណ្ដាល​ផង​ដែរ។

 

​យ៉ាងណា​ ក្រោយ​ហេតុការណ៍​រន្ធត់​នោះ​កើត​ឡើង អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Juventus រូប​នេះ ​បាន​​​និយាយ​សុំទោស​ ប្រាប់​ដល់​ Futbol para Todos​ ថា៖ "វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​នឹង​ខ្លួន​ឯង ព្រោះ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រជែង​យក​បាល់​ប៉ុណ្ណោះ ​ហើយ​វា​មិន​មែន​ជា​ការ​​ចង់​ព្យាបាទ ឬ​គោល​បំណង​របស់​ខ្ញុំ ចង់​ធ្វើ​ឲ្យ​គាត់​ឈឺចាប់​ឡើយ"។

 

“ខ្ញុំ​ពិត​ជា​សោកស្ដាយ ព្រោះ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​អាក្រក់​លើ​គាត់​ទេ។ ខ្ញុំ​មិន​ដែល​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺចាប់​ឡើយ...​នេះ​ជា​លើក​ដំបូង​សម្រាប់​ខ្ញុំ។ ឥឡូវ​ជា​ពេល​ដែល​ខ្ញុំ ត្រូវ​ទៅ​​ជួប​គាត់ និង​សុំទោស”។ កីឡាករ​ជម្រើស​ជាតិ​​អាហ្សង់ទីន​បន្ថែម។

 

ហេតុការណ៍​នេះ ស្រដៀង​ទៅ​នឹង​រឿងរ៉ាវ​របស់​ Luke Shaw ​សប្ដាហ៍​​មុន​ដែរ ​នេះ​មាន​ន័យ​ថា Ham ​នឹង​ត្រូវ​ការ​សម្រាក​ព្យាបាល​នៅ​រយៈពេល​មួយ​វែង​ឆ្ងាយ ទើប​អាច​ជាសះស្បើយ​ឡើង​វិញ៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ អស្ចារ្យ​មែន អ្នក​គាំទ្រ​៤​ម៉ឺន​នាក់​ចូល​រួម​អបអរ​ Tevez ​មក​ស្រុក​កំណើត​វិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bleacherreports

មតិយោបល់
អត្ថបទថ្មី