• 2015-08-06 23:58:16
  • បាល់ទាត់

កម្ពុជា​ឡើង​១​លេខ ឯ​អាល្លឺម៉ង់​ធ្លាក់​ដល់​លេខ​៣​នៅ​ FIFA Ranking

  • 2015-08-06 23:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​ចំណាត់ថ្នាក់​ FIFA World Ranking ១​លេខ​នៅ​ខែសីហា​នេះ ចំណែក​ឯ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​វិញ​បាន​ធ្លាក់​មក​ដល់​លេខ​៣ ក្រោយ​ពី​ក្រុម​បែលហ្សិក​ហក់​ឡើង​ទៅ​លេខ​២ ខណៈ​ដែល​អាហ្សង់ទីន​នៅ​លេខ​១​ដដែល។

 

 

 

 

ចំណាត់​ថ្នាក់​លេខ​១៨០​នេះ​ដែរ ​មាន​ន័យ​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​១០​ដដែល បើ​គិត​ក្នុង​ចំណោម​ប្រទេស​ទាំង​១១​នៅ​ក្នុង​​ចំណោម​ប្រទេស​សមាជិក​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ដោយ​នៅ​លើ​តែ​ក្រុម​ប្រ៊ុយណេ​មួយ​ប៉ុណ្ណោះ (១៨៣)។ ចំពោះ​ក្រុម​ដទៃ​ទៀត​របស់ AFF ​គឺ​ហ្វីលីពីន (១២៥) , ថៃ​ (១៣៩) , ​វៀតណាម (១៥៣) , សិង្ហបុរី (១៥៥) , មីយ៉ាន់ម៉ា (១៦២) , ទីម័រ (១៦៣) , ឥណ្ឌូណេស៊ី (១៦៥) , ម៉ាឡេស៊ី (១៦៨) ​និង​ឡាវ (១៧៧) ។

 

 

ខាង​ក្រោម​នេះ​ជា​ការ​ប្រែប្រួល​តិច​តួច​របស់​ក្រុម​កំពូល​ទាំង​១០៖

 

 

​ប្រែ​សម្រួល ៖ មុន្នី រម្យ ប្រភព៖ FIFA

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី