• 2014-10-13 17:41:24
  • បាល់ទាត់

ពាន​រង្វាន់​បាល់​ទាត់​ស្ថាបត្យកម្ម​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ

  • 2014-10-13 17:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់​ទាត់​ដណ្ដើម​ពាន​រង្វាន់​ស្ថាបត្យកម្ម​ឆ្នាំ​២០១៤​ របស់​និស្សិត​សិក្សា​នៅ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​ និង​រចនា​ និង​មហាវិទ្យាល័យ​សំណង់​ស៊ីវិល​ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​នេះ​ ក្រោយ​ធ្វើ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​​តាំង​ពី​ថ្ងៃ​ទី​០៥​ កក្កដា​ ២០១៤​ មក​ម្ល៉េះ។

 

សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​រសៀល​នេះ​មាន​ចំនួន​ពីរ​ប្រកួត​ ដោយ​ប្រកួត​ទី​១​នៅ​ម៉ោង​២​រសៀល​ជា​ការ​ប្រកួត​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ៣​ ដែល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ Fantastic IV F.C និង​ក្រុម​ Khmer Lion F.C រីឯ​ការ​ប្រកួត​ដណ្ដើម​យក​ជើង​ឯក​នៅ​ម៉ោង​៤​រសៀល​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ Unicorn F.C និង​ក្រុម​ Kolbot Khmer Design F.C។

 

ពាន​រង្វាន់​នេះ​ទើប​តែ​ធ្វើ​ឡើង​ជា​ដំបូង​ ហើយ​សម្រាប់​តែ​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​ និង​រចនា​ និង​និស្សិត​ផ្នែក​សំណង់​ស៊ីវិល​តែ​ប៉ុណ្ណោះ។ ការ​រៀប​ចំ​លើក​ដំបូង​នេះ​មាន​ក្រុម​ចូល​រួម​ចំនួន​១០​ក្រុម​ ធ្វើ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ ហើយ​៤​ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

 

សម្រាប់​ជ័យ​លាភី​លេខ​១​នឹង​ទទួល​បាន​ពាន​១​ មេដាយ​មាស​ម្នាក់​១​គ្រឿង​ និង​ទឹក​ប្រាក់​១៥០​ដុល្លារ​ រីឯ​លេខ​២​ទទួល​បាន​មេដាយ​មាស​ម្នាក់​១​គ្រឿង​និង​ទឹក​ប្រាក់​១០០​ដុល្លារ។ រីឯ​ក្រុម​លេខ​៣​ ទទួល​បាន​មេដាយ​មាស​ម្នាក់​១​គ្រឿង​ ទឹក​ប្រាក់​៧០​ដុល្លារ​ និង​លេខ​៤​ ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​៣០​ដុល្លារ។

 

ដោយ​ឡែក​ក្រុម​ Fair Play ទទួល​ទង់​កិត្តិយស​១​ និង​ទឹក​ប្រាក់​២០​ដុលារ​ ស្រប​ពេល​ដែល​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ការ​ព្រឹត្តិការណ៍​ អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ និង​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​ ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ម្នាក់​២០​ដុល្លារ។

 

អត្ថបទ៖ អៀង សូទ្រី

មតិយោបល់
អត្ថបទថ្មី