- 2015-06-30 17:44:21
- បាល់ទាត់
Ronaldo ចុះកុងត្រាសិទ្ធិរូបថត៦ឆ្នាំជាមួយក្រុមហ៊ុនមហាសេដ្ឋីសិង្ហបុរី ប្រធានក្លិប Valencia
- 2015-06-30 17:44:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ចុះកុងត្រាសិទ្ធិរូបថត៦ឆ្នាំជាមួយក្រុមហ៊ុនមហាសេដ្ឋីសិង្ហបុរី ប្រធានក្លិប Valencia
ចន្លោះមិនឃើញ
Cristiano Ronaldo បានចុះកុងត្រាសិទ្ធិរូបថត ៦ឆ្នាំជាមួយក្រុមហ៊ុន Mint Media របស់មហាសេដ្ឋីជនជាតិសិង្ហបុរី Peter Lim ដែលជាប្រធានក្លិប Valencia។ ចំពោះតម្លៃកុងត្រានេះមិនមានប្រភពណាបញ្ជាក់ថាប៉ុន្មាននៅឡើយទេ។
Peter Lim ជាមហាសេដ្ឋីមានជាងគេចំណាត់ថ្នាក់ទី៨ ក្នុងចំណោមមហាសេដ្ឋីទាំង៥០នាក់របស់ប្រទេសសិង្ហបុរី។ លោកក៏ជាប្រធានក្លិបមួយនៅអេស្ប៉ាញផងដែរគឺ Valencia បន្ទាប់ពីទិញភាគរយនៅក្លិបនេះចំនួន៧០,៤% កាលពីឆ្នាំ២០១៤។ កាលពីម្សិលមិញនេះបុរសវ័យ៦១ឆ្នាំរូបនេះ បានប្រកាសថាក្រុមហ៊ុន Mint Media លោក បានចុះកុងត្រាធ្វើជំនួញរូបថតជាមួយកំពូលកីឡាករ Cristiano Ronaldo ហើយ ក្នុងរយៈពេល៦ឆ្នាំ។
"Ronaldo ជាកីឡាករអស្ចារ្យបំផុត គាត់ល្បីឈ្មោះខ្លាំងណាស់។ ខ្ញុំជឿជាក់ថាយីហោ Cristiano Ronaldo នឹងមានភាពល្បីល្បាញដែរក្នុងពេលឆាប់ៗខាងមុខនេះ”។ Peter Lim បានបញ្ជាក់បន្ថែម។
Peter Lim ជាមហាសេដ្ឋីមានជាងគេចំណាត់ថ្នាក់ទី៨នៅសិង្ហបុរី
ចំពោះរឿងខាងលើនេះដែរ សាមីខ្លួន CR7 ផ្ទាល់ក៏បានបញ្ចេញអារម្មណ៍នៅលើ Facebook កាលពីម្សិលមិញដែរថា ៖ "ខ្ញុំរំភើបចិត្តណាស់ក្នុងការប្រកាសពីការចុះកុងត្រាជាមួយ Mint Media ដែលជាក្រុមហ៊ុនរបស់មិត្តល្អរបស់ខ្ញុំ អ្នកជំនួញ Lim នៅសិង្ហបុរី ដើម្បីរក្សាសិទ្ធិរូបថតរបស់ខ្ញុំ។ នេះគឺជាជំហានថ្មីមួយទៀតសម្រាប់ខ្ញុំ ដើម្បីគ្រប់គ្រង និងបង្កើតយីហោ Cristiano Ronaldo ឱ្យល្បីមួយកម្រិតទៀត ជាពិសេសនៅតំបន់អាស៊ី ”។
ក្រោមការគ្រប់គ្រងរបស់ Mint Media នេះគឺមានន័យថាគ្រប់រូបថតរបស់ Ronaldo ត្រូវតែមានរក្សាសិទ្ធិ លើកលែងតែទាក់ទងផ្ទាល់ទៅនឹងក្លិប Real Madrid ប៉ុណ្ណោះ។
នាពេលបច្ចុប្បន្ននេះ ម្ចាស់ពានរង្វាន់ Ballon d'Or ៣សម័យខាងលើកំពុងតែមានកុងត្រាជាមួយក្រុមហ៊ុនធំៗជាច្រើនដូចជា Nike , Coca-Cola , Castrol , Konami , Banco Espirito Santo , Motorola , Jacob & Co , KFC , Tag Heuer , Emirates និង Samsung ជាដើម៕
ចុចអាន៖Ronaldo ជិតចេញខ្សែភាពយន្តរបស់ខ្លួន ចុងឆ្នាំនេះ
ចុចអាន៖“One Touch, One Goal” ធ្វើឱ្យ Ronaldo ថ្មីរហូតមិនចេះចាស់ ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ mirror