• 2015-06-26 22:32:26
  • បាល់ទាត់

Mata ​រត់​លេង​បាល់​ជាមួយ​ក្មេងៗ​​យ៉ាង​រីករាយ​ នៅ​​​ម៉ិកស៊ីកូ

  • 2015-06-26 22:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អេស្ប៉ាញ Juan Mata ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​បាន​រត់​លេង​បាល់ទាត់​យ៉ាង​រីករាយ​ ជាមួយ​ក្មេងៗ នៅ​ប្រទេស​​ម៉ិកស៊ីកូ ​ក្នុង​ការ​ប្រកួត​ដើម្បី​អង្គការ​សប្បុរសធម៌​មួយ កាល​ពី​ម្សិល​មិញ។

 

 

​កីឡាករ​វ័យ​២៧​ឆ្នាំ ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​​ Cancun ប្រទេស​​ម៉ិកស៊ីកូ ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​​របស់​​អង្គការ​ UNICEF និង​បាន​ជួប​ក្មេង​ៗ​ជា​​ច្រើន​ប្រមាណ ​ជាង​២០០​នាក់ ហើយ​ក្មេង​ៗ​ទាំង​នោះ បាន​សាក​ថ្វី​ជើង​ជាមួយ​កីឡាករ​ឆ្នើម​របស់​ Man Utd ផង​ដែរ។ ទោះ​បី​ជា​លេង​នៅ​លើ​​​ទីលាន ​​​ដែល​សឹករិចរិល​ពុំ​សូវ​មាន​ស្មៅ​ពិត​មែន​ ប៉ុន្តែ​ Mata ​នៅ​តែ​​បង្ហាញ​ពី​ស្នាម​ញញឹម​យ៉ាង​រីករាយ​ ជាមួយ​នឹង​ក្មេងៗ​៕

 

​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម៖

 

 

 

 

 

-ចុចអាន៖ Mata អរគុណ​អ្នកគាំទ្រ Man Utd ក្រោយ​ឈ្នះ​កីឡាករ​ល្អ​ខែ​មិនា

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី