• 2015-06-18 21:28:33
  • បាល់ទាត់

ប្រាក់ មុន្នីឧត្តម បំប៉ោង​សំណាញ់​ទី​​ហ្វីលីពីន ជាប់​ក្នុង​បញ្ជី​គ្រាប់​បាល់​ល្អ​ទាំង​១០ នៅ​ស៊ីហ្គេម

  • 2015-06-18 21:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់ ១ គ្រាប់ បើក​ឆាក​ដែល​ប្រធាន​ក្រុម​អាយុ​ក្រោម​២៣ ឆ្នាំ​របស់​កម្ពុជា (U23) ប្រាក់ មុន្នីឧត្តម ទាត់​ទម្លុះ​ដៃ​អ្នកចាំទី​របស់​ក្រុម ហ្វីលីពីន កាល​ពី​វគ្គ​ជម្រុះ​ពូល A បាន​ជាប់​ក្នុង​បញ្ជី​គ្រាប់​បាល់​ទាត់​បញ្ជូល​ទី​ល្អ​ជាង​គេ​ទាំង ១០ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ ​រៀបចំ​នៅ​ប្រទេស​សិង្ហបុរី នាពេល​ថ្មីៗនេះ។ លទ្ធផល​សរុប​កាល​នោះ U23 កម្ពុជា ឈ្នះ ហ្វីលីពីន ៣ ទល់ ១។

 

 

ប្រាក់ មុន្នីឧត្តម (លេខ៧) ពេលប្រកួតជាមួយហ្វីលីពីន

 

វីដេអូ​នេះ (ខាងក្រោម) រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ក្រោយ​ពេល​ព្រឹត្តិការណ៍​នេះ​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​មេដាយ​មាស​បាន​ទៅ​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ ថៃ មេដាយ​ប្រាក់​បាន​ទៅ​មីយ៉ាន់ម៉ា និង មេដាយ​សំរឹទ្ធ បាន​ទៅ​វៀតណាម។

 

 

អត្ថបទ៖ ម៉ឺន រស្មី

មតិយោបល់