• 2015-06-15 15:40:52
  • បាល់ទាត់

Tevez៖ អ្នក​មិន​អាច​ស្រលាញ់​បាល់ទាត់​បាន​ទេ បើ​មិន​ស្រលាញ់ Messi

  • 2015-06-15 15:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Carlos Tevez ​បាន​និយាយ​ថា​អ្នក​គ្រប់​គ្នា​មិន​គួរ​ស្រលាញ់​បាល់ទាត់​ទេ ប្រសិន​បើ​មិន​ស្គាល់​ច្បាស់​ពី​កីឡាករ Lionel Messi ​នោះ។

 

 

កីឡាករ Tevez ​ដែល​ទើប​តែ​បាន​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ ក្រោយ​ចប់​ព្រឹត្តិការណ៍ World Cup ​នៅ​ប្រទេស​ប្រេស៊ីល​នោះ​បាន​បញ្ជាក់​ថា​មិត្ត​រួម​ក្រុម​របស់​គេ Messi ​ជា​កីឡាករ​ល្អ​ណាស់​ ទាំង​នៅ​លើ​ទីលាន​ និង​ក្រៅ​ទីលាន។ ដូច្នេះ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ស្រលាញ់​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ​៤​សម័យ​រូប​នេះ​ទេ នោះ​អ្នក​មិន​គួរ​ស្រលាញ់​បាល់ទាត់​ឡើយ។

 

កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​ជឿ​ជាក់​ថា​មនុស្ស​គ្រប់​គ្នា ដែល​ស្រលាញ់​ Messi ​គឺ​មក​ពី​ពួកគេ​ជា​ជនជាតិ​អាហ្សង់ទីន​ និង​គាត់​ស្គាល់​ច្បាស់​ថា​នរណា​ជា​កីឡាករ​ល្អ។ អ្នក​ណា​ដែល​មិន​ស្រលាញ់​ Messi ​គឺ​ដូច​ជា​មិន​ដឹង​អ្វី​ទាំង​អស់​ពី​បាល់ទាត់។ ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង​ទេ​ចំពោះ​ខួរក្បាល​របស់​អ្នក​ទាំង​នោះ”។

 

 

ខ្សែ​ប្រយុទ្ធ​ក្រុម​សេះ​បង្កង់​ Juventus ​ខាង​លើ​នេះ​បាន​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​តាំង​ពី​ឆ្នាំ​២០០៤​មក ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona ​វិញ​បាន​ចូល​ជម្រើស​ជាតិ​នៅ​ឆ្នាំ​២០០៥។ នេះ​មានន័យ​ថា​ពួកគេ​ទាំង​ពីរ​នាក់​នេះ​ ប្រកៀក​ស្មា​គ្នា​ចូល​ប្រយុទ្ធ​ឱ្យ​អាហ្សង់ទីន​អស់​ពេល​១០​ឆ្នាំ​មក​ហើយ៕

ចុចអាន៖ដឹង​​អត់​ថា​ហេតុ​អ្វី​ Tevez ​ចូល​ចិត្ត​​បៀម​ក្បាល​ដោះ​ពេល​ទាត់​ចូល?

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal

មតិយោបល់
អត្ថបទថ្មី