• 2015-06-02 21:21:16
  • បាល់ទាត់

​ម្ចាស់​ក្លិប Liverpool នឹង​ជួប​សម្រេច​​អនាគត​ លោក Rodgers ​ស្អែក​នេះ

  • 2015-06-02 21:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​របស់​អ្នកចាត់ការ​ក្រុម Liverpool លោក​ Brendan Rodgers ​ដែល​អាច​នៅ​ ឬ​​អាច​នឹង​ចាក​ចេញ​ពី​តំណែង​ នឹង​ដឹង​ច្បាស់​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ ខណៈ​ដែល​​​សហ​ម្ចាស់​ក្លិប​លោក​ Tom Werner ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​​អង្គារ​នេះ មុន​នឹង​​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ស្អែក។

 

 

លោក​ Rodgers (ឆ្វេង) និង​​សហ​ម្ចាស់​ក្លិប Liverpool លោក Werner (ស្តាំ)

 

អ្នកជំនួញ​អាមេរិក​ Werner ​នឹង​ជួប​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម លោក​ Rodgers ​​នៅ​ថ្ងៃ​ពុធ ដើម្បី​ពិនិត្យ​ឡើង​វិញ​ ​នូវ​ស្ថានភាព​របស់​​ក្រុម​ Liverpool បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​២០១៤/១៥​នេះ ដោយ​ពុំ​បាន​​កៅអី​ទៅ​លេង​នៅ UEFA Champions League និង​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៦​ នៅ​ Premier League។

 

បុរស​​សញ្ជាតិ​អៀរឡង់​ខាង​ជើង វ័យ​៤២​ឆ្នាំ ត្រូវ​បាន​តែង​តាំង​ជា​អ្នកចាត់ការ​ក្រុម​ Liverpool កាល​ពី​៣​ឆ្នាំ​មុន ប៉ុន្តែ​បន្ទាប់​ពី​ចាញ់​ Stoke City ៦-១ នៅ​ថ្ងៃ​ចុង​ក្រោយ​ លោក​ Rodgers បាន​លើក​ឡើង​ថា អនាគត​របស់​លោក​ គឺ​ស្ថិត​ក្នុង​ដៃ​ម្ចាស់​ក្លិប​ ដោយ​និយាយ​ថា៖ "ដូច​ដែល​ខ្ញុំ​ធ្លាប់​និយាយ​អញ្ចឹង បើ​ម្ចាស់​ក្លិប​ចង់​ឲ្យ​ខ្ញុំ​ចេញ ខ្ញុំ​នឹង​ចាក​ចេញ"។

 

លោក ​Rodgers​ ជិត​ជួយ​ Liverpool ឲ្យ​លើក​ពាន​ Premier League លើក​ដំបូង ក្នុង​​រយៈពេល​២៤​ឆ្នាំ​ទៅ​ហើយ កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​បែរ​ជា​ភ្លាត់​នៅ​ចុង​រដូវ​កាល។ ចំណែក​ឯ​រដូវ​កាល​នេះ​វិញ ហង្ស​ក្រហម បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ UEFA Champions League ​និង​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៦ បាន​ត្រឹម​តែ​កៅអី​ UEFA Europa League ប៉ុណ្ណោះ៕

 

​ចុះ​ប្រិយ​មិត្ត​យល់​ថា លោក Rodgers គួរ​​ដឹក​នាំ​ Liverpool បន្ត ឬ​ចាក​ចេញ?

 

-ចុចអាន៖ បេក្ខភាព​៥​រូប អាច​ជា​អ្នកចាត់ការ​ថ្មី ក្រុម Liverpool

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី