• 2015-05-08 18:51:55
  • បាល់ទាត់

Pele ​ចូល​ពេទ្យ​វះកាត់​ក្រពេញ​ប្រូស្ដាត

  • 2015-05-08 18:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់​ទាត់ Pele ​របស់​ប្រទេស​ប្រេស៊ីល​ បាន​ចូល​មន្ទីរ​ពេទ្យ ​The Albert Einstein ​ក្នុង​ទីក្រុង Sao Paulo ​ជា​លើក​ទី​២​ហើយ​ក្នុង​រយៈ​ពេល​៦​ខែ​នេះ ​ដើម្បី​វះកាត់​ក្រពេញ​ប្រូស្ដាត​។

 

 

យោង​តាម​វិបសាយ​ Globo Esporte ​របស់​ប្រទេស​ប្រេស៊ីល​បាន​ចុះ​ផ្សាយ​ថា លោក Pele ​បាន​ចូល​មន្ទីរ​ពេទ្យ The Albert Einstein កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដើម្បី​វះកាត់​ក្រពេញ​ប្រូស្កាត​ ខណៈ​ដែល​ពេល​នេះ​ស្ថានភាព​របស់​បុរស​វ័យ​៧៤​ឆ្នាំ​រូប​នេះ​ក៏​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ដែរ ព្រោះ​ការ​វះកាត់​នោះ​ទទួល​បាន​ជោគជ័យ​ហើយ។

 

 

អតីត​កំពូល​កីឡាករ​បាល់ទាត់​ដែល​រក​បាន​១២៨០​គ្រាប់​ក្នុង​អាជីពរូប​​នេះ មាន​បញ្ហា​សុខភាព​ជា​ញឹកញាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​ត្រឹម​ពេល​៦​ខែ​រូប​លោក​ចូល​មន្ទីរ​ពេទ្យ​ដល់​ទៅ​២​ដង​ហើយ។ ចំណែក​ឯ​ខាង​ក្រុម​គ្រូ​ពេទ្យ​វិញ​ក៏​បាន​និយាយ​ដែរ​ថា អតីត​ខ្សែ​ប្រយុទ្ធ​រក​បាន​៧៧​គ្រាប់​ឱ្យ​ប្រេស៊ីល​រូប​នេះ​ មាន​បញ្ហា​ច្រើន​ចំពោះ​ក្រពះ​របស់​លោក ៕

 

ចុចអាន៖បាន​ទៅ​ Man Utd ​ភ្លាម Depay ​ទិញ​ Mercedes ​ឱ្យ​ម្ដាយ​មួយ​គ្រឿង

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី