• 2015-05-07 17:49:19
  • បាល់ទាត់

​Neuer ​ជឿ​ថា​ Bayern នឹង​ទម្លាក់ Barca នៅ​ជើង​ទី​២​បាន​ ដូច Porto

  • 2015-05-07 17:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ Manuel Neuer របស់​ក្រុម​ Bayern Munich ​នៅ​តែ​ជឿ​ថា​ក្រុម​របស់​ខ្លួន នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន ​ទោះ​ជា​ចាញ់ Barcelona​ ៣-០ ក្នុង​​ការ​ប្រកួត​ជើង​ទី​១​ ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នៅ​កីឡដ្ឋាន Camp Nou ​កាល​ពី​យប់​មិញ​​ក៏​ដោយ និង​បន្ថែម​ថា​ នឹង​ទម្លាក់ Barca ឲ្យ​ដូច​ក្រុម Porto ពេល​ប្រកួត​ជើង​ទី​២ នៅ​ Allianz Arena ​សប្ដាហ៍​ក្រោយ។

 

 

 

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Neuer បាន​​និយាយ​ថា៖ "យើង​ធ្លាប់​ឃើញ​ហើយ ដូច​កាល​ប្រកួត​ទល់​នឹង​ក្រុម​ Porto ​ដូច្នេះ​អ្វីៗ​នៅ​តែ​អាច​ទៅ​រួច។ ប្រកួត​នេះ​ យើង​ពុំ​សូវ​មាន​ឱកាស​ទេ ប៉ុន្តែ​ប្រកួត​ក្រោយ​ យើង​ត្រូវ​តែ​ជឿ​ជាក់"។

 

“នៅ​តង់​ទី​២ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​លេង​គ្រប់គ្រង​បាល់​បាន​ល្អ​។ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ដែល​លេង​នៅ​ទី​នេះ ប៉ុន្តែ​ខ្ញុំ​ស្ទើរ​មិន​ជឿ​ថា​ យើង​ចាញ់​ដល់​ទៅ​ ៣-០។ ប៉ុន្តែ​យើង​គឺ Bayern យើង​ត្រូវ​តែ​ងើប​ឡើង។ យើង​ធ្លាប់​វាយ​បក​ទម្លាក់​ Porto ​ដូច្នេះ​​យើង​នឹង​ធ្វើ​វា​ទាំង​អស់​គ្នា​ម្ដង​ទៀត នៅ​ថ្ងៃ​អង្គារ។ យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​យក​ឈ្នះ​វិញ នៅ​ទីក្រុង​ Munich”។ អ្នកចាំទី​វ័យ​​២៩​ឆ្នាំ​រូប​នេះ បាន​បន្ថែម។

 

 

 

ក្រុម​របស់​លោក​ Pep Guardiola ​ស្ទើរ​តែ​មាន​ឱកាស​ស្មើ​​នៅ​កីឡដ្ឋាន Camp Nou ទៅ​ហើយ​កាល​ពី​យប់​មិញ មុន​ពេល​ភ្លាត់​នៅ​១៣​នាទី​ចុង​ម៉ោង ធ្វើ​ឲ្យ​ Lionel Messi ​​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ និង Neymar ស៊ុត​នៅ​ម៉ោង​បន្ថែម​មាន​របួស​១​គ្រាប់​ទៀត។ ការ​ប្រកួត​ជើង​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ សប្ដាហ៍​ក្រោយ​នេះ៕

 

ចុះ​ប្រិយ​មិត្ត​យល់​ស្រប​ តាម​ការ​លើក​ឡើង​របស់​ Neuer ​ខាង​លើ​នេះ​​​ទេ?

 

-ចុចអាន៖ Neuer៖ ខ្ញុំ​នឹង​បង្ហាញ​ Messi ឲ្យ​ឃើញ​ថា ​អ្នកណា​ជា​ “ចៅហ្វាយ​”

-ចុចអាន៖ Messi ​ស៊ុត​២​ Assist ១ ជួយ​ Barca សង​សឹក​បាន​សម្រេច​​​ឈ្នះ​ Bayern ៣-០

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត

​ប្រភព៖ dailymail

មតិយោបល់