• 2015-05-04 17:43:45
  • ព័ត៌មាន

ក្រុម​​វាយ​សី​កម្ពុជា​ឈ្នះ​មេដាយ​ជា​ច្រើន​គ្រឿង​មក​ពី​វៀតណាម

  • 2015-05-04 17:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​សី​កម្ពុជា ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​គ្រឿង​​ព្រឹត្តិការណ៍​កីឡា​ Can Tho Open 2015 ដែល​រៀបចំ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ ទាំង​ឈុត​ត្រៀម​ស៊ីហ្គេម និង ឈុត​វ័យ​ចាស់។

 

 

ក្រុម​កីឡាករ​វាយសីកម្ពុជា

  យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក ជាម សុភា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​កីឡាករ ទេព ច័ន្ទ​ម៉ា​រ៉ា​ ដណ្ដើម​បាន​មេដាយ​មាស វិញ្ញាសា​បុរស​វាយ​ឯកត្តជន អាយុ​លើ ១៨ ឆ្នាំ ហើយ​វិញ្ញាសា​នេះ​ដែរ​កីឡាករ ចេង ភា​រុំ​ ដណ្ដើម​បាន​មេដាយ​ប្រាក់។ ចំណែក​កីឡាករ ទាវ យ៉ុង​វណ្ណៈ និង ងួន កា​ណូ​រ៉ា ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​វាយ​គូ​បុរស​​អាយុ​​លើ​១៨​ឆ្នាំ។

  ចំណែក​លោក ចេង ញ៉ា​ន់ និង លោក​សេង ប៊ុនលី ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ វិញ្ញាសា​វាយ​គូ​បុរស​អាយុ ៥១ ឆ្នាំ​ឡើង ហើយ​លោក ដែង ទិ​ត្យរ​ស្មី និង ចេង ចាន់ដូណា ដណ្ដើម​បាន​មេដាយ​ប្រាក់​វិញ្ញាសា​វាយ​គូ​អាយុ​ពី​៣១ ទៅ ៤០​ឆ្នាំ។

  ឧ​ត្ត​ម​សេនីយ៍​ឯក ​លី កុសល​ ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី បាន​​ចាត់​ទុក​​ថា នេះ​ជា​លទ្ធផល​វិជ្ជមាន​មួយ​ដើម្បី​​វាស់​ស្ទង់​សមត្ថភាព​​កីឡាករ​ មុន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ ខាង​មុខ នៅ​ប្រទេស​សិង្ហបុរី។

 

Badminton Can Tho Open Cup 2015​ រៀបចំ​នៅ​ទីក្រុង​ហូជីមិញ ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ មេសា ដល់ ១ ខែ ឧសភា ឆ្នាំ ២០១៥ ដោយ​មាន​អត្តពលិក​ចូលរួម​ចំនួន​ ៣៧៥ នាក់​ទៅ​ពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​ម្ចាស់​ផ្ទះ​វៀតណាម៕

  អត្ថបទ៖ ម៉ឺន រស្មី

រូបថត៖ FB សហព័ន្ធ

មតិយោបល់