• 2015-04-24 20:25:01
  • បាល់ទាត់

គ្រូ​ធំ​ Arsenal ​ស្ដាយ​ក្រោយ​​ដែល​លក់ Fabregas ​ចេញ

  • 2015-04-24 20:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Arsene Wenger ​អ្នក​ចាត់​ការ​ក្រុម Arsenal ​បាន​និយាយ​ថា​រូប​លោក​ស្ដាយ​ក្រោយ​ដែល​លក់​ខ្សែ​បម្រើ Cesc Fabregas ​ចេញ​នៅ​ឆ្នាំ​២០១១ ឱ្យ​ទៅ​ក្រុម Barcelona ។

 

 

មុន​ប្រកួត​ជាមួយ​ក្រុម Chelsea ​ក៏​ដូចជា​ជួប​អតីត​កីឡា​ចាស់ Fabregas ​លោក Wenger ​បាន​និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​ស្ដាយ​ក្រោយ​ដែល​ឱ្យ​គាត់​ចេញ​ពី​ក្រុម​យើង​ទៅ។ ក្រុម​ទាំង​មូល​ក៏​ដូចជា​រូប​ខ្ញុំ​ផ្ទាល់​មិន​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត​អ្វី​ចំពោះ​ Cesc ​នោះ​ទេ ទោះ​ជា​គាត់​ទៅ​លេង​នៅ​ក្រុម​ផ្សេង​ក៏​ដោយ​។ គ្រាន់​តែ​ស្ដាយ​ក្រោយ​បន្តិច​ក្នុង​ការ​ដែល​បាន​ឃើញ​គាត់​មក​ម្ដង​ទៀត ក្នុង​នាម​ជា​គូ​បដិបក្ខ​របស់​យើង”។

 

 

ខ្សែ​បម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​នេះ​ចូល​លេង​ជាមួយ​កាំភ្លើង​ធំ​តាំង​ពី​រូប​គេ​មាន​អាយុ​១៦​ឆ្នាំ ពោល​គឺចូល​ឆ្នាំ​២០០៣​ រហូត​ដល់​ឆ្នាំ​២០១១​ទើប​ផ្លាស់​ទៅ​លេង​នៅ Barcelona ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា ២៩​លាន​អឺរ៉ូ។ អំឡុង​ពេល​៨​ឆ្នាំ​​នៅ Emirates នេះ​ដែរ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ជួយ​ក្រុម​ឈ្នះ​ពាន​២​ដែរ គឺ FA Cup ​នៅ​ឆ្នាំ​២០០៤-២០០៥  និង​ FA Community Shield ​នៅ​ឆ្នាំ​២០០៤ ៕

 

ចុច​អាន៖Wenger, Van Gaal, Pep…កាល​ពី​ក្មេង​លេង​បាល់​មិន​ណយ

 

​ប្រែ​សម្រួល​៖ មុន្នី រម្យ ប្រភព៖ bbc

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី