• 2015-02-06 21:03:47
  • បាល់ទាត់

Moyes៖ «ខ្ញុំ​ហាម​កីឡាករ​ Man Utd មិន​ឲ្យ​ញ៉ាំ​ដំឡូង​​បំពង​​ព្រោះ...»

  • 2015-02-06 21:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​នៅ​កីឡដ្ឋាន Old Trafford លោក David Moyes បាន​បង្ហើប​ឲ្យដឹង​ថា ​លោក​ហាម​កីឡាករ​មិន​ឲ្យ​ញ៉ាំ​ដំឡូង​បំពង​​ ពេល​លោក​នៅ​ដឹក​នាំ​​ក្រុម Manchester United ដោយ​សារ​​តែ​អតីត​​កូន​ក្រុម​​របស់​លោក​មួយ​ចំនួន​ធាត់ៗ​ពេក។

 

 

បុរស​សញ្ជាតិ​ស្កុតឡែន ធ្លាប់​ត្រូវ​បាន​កីឡាករ​ Rio Ferdinand ​រិះ​គន់​ពី​បម្រាម​ខុស​ទំនង​នេះ​ផង​ដែរ។ អតីត​ខ្សែ​ការពារ​ Man Utd វ័យ៣៦​ឆ្នាំ បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គេ​ថា៖ «យើង​ចូល​ចិត្ត​ដំឡូង​បំពង​ ប៉ុន្តែ​ពេល​​ដែល​លោក Moyes ​មក​ដល់​បាន​១​សប្ដាហ៍ គាត់​និយាយ​ថា យើង​មិន​អាច​ញ៉ាំ​ដំឡូង​​បំពង​ទៀត​ទេ»។

 

​ទោះ​យ៉ាង​ណា ​បច្ចុប្បន្ន​អ្នក​ចាត់ការ​ក្រុម Real Sociedad​ បាន​ប្រាប់​ដល់​ទស្សនាវដ្ដី Four Four Two ថា៖ «មែន! ខ្ញុំ​ពិត​ជា​បាន​ហាម​កីឡាករ​មិន​ឲ្យ​ញ៉ាំ​ដំឡូង​​បំពង​​មែន​ ព្រោះ​តែ​កីឡាករ​មួយ​ចំនួន​ឡើង​ទម្ងន់ ហើយ​ខ្ញុំ​គិត​ថា វា​មិន​ល្អ​សម្រាប់​របប​អាហារ​របស់​ពួកគេ»។

 

គួរ​រំឭក​ថា​ក្លិប​បិសាច​ក្រហម​​ Manchester United បាន​សម្រេច​ចិត្ត​បញ្ឈប់​​លោក Moyes ពី​តំណែង​​អ្នក​ចាត់ការ​ក្លិប កាល​ពី​ខែ​មេសា​ឆ្នាំ​មុន បន្ទាប់​ពី​អ្នក​ចាត់​ការ​វ័យ ៥១​ឆ្នាំ​រូប​នេះ ដឹក​នាំ​៥១​ប្រកួត ចាញ់​ដល់​ទៅ​១៥​លើក៕​

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Mirror

មតិយោបល់