- 2015-01-09 15:51:18
- បាល់ទាត់
Yaya Toure ឈ្នះពាន African Player of the Year ជាលើកទី៤
- 2015-01-09 15:51:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yaya Toure ឈ្នះពាន African Player of the Year ជាលើកទី៤
ចន្លោះមិនឃើញ
ខ្សែបម្រើ Yaya Toure បានឈ្នះពានកីឡាករល្អបំផុតប្រចាំទ្វីបអាហ្រ្វិក ឬ African Player oft the Year ជាលើកទី៤ បន្ទាប់ពីទទួលបានសំឡេងគាំទ្រច្រើនជាងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និងអ្នកចាំទី Vincent Enyeama ។
គុណសម្បត្តិដែលធ្វើឱ្យកីឡាកររបស់ក្រុម Manchester City រូបនេះបានទទួលពានកីឡាករល្អជាងគេប្រចាំឆ្នាំនៅទ្វីបអាហ្វ្រិកនេះ គឺកាលពីរដូវកាលមុន រូបគេបានជួយក្រុមនៅអង់គ្លេសមួយនេះលើកពាន Capital One Cup និង Premier League ហើយថែមទាំងជួយកូឌីវ័រឆ្លងផុតវគ្គជម្រុះនៃពាន Africa Cup of Nations ឆ្នាំ២០១៥ ថែមទៀតផង។
នេះជាលើកទី៤ហើយដែល Yaya Toure ឈ្នះពានរង្វាន់ខាងលើ ជាប់ៗគ្នាតាំងពីឆ្នាំ២០១១មក។ ខណៈដែលពាន African Player of the Year កាលពីមុនមានតែខ្សែប្រយុទ្ធ Samuel Eto'o ប៉ុណ្ណោះដែលអាចទទួលបានពាននេះ៤ដង៕
ចុចអាន៖Neymar, Suarez, Messi ស៊ុតមិនសំចៃ ជួយ Barca ស៊ីផុយ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bbc