- 2014-09-26 18:54:59
- បាល់ទាត់
មានទៅអន់អី U-13 នៅខេត្តបន្ទាយមានជ័យ ប្រកួតបាល់ឈ្នះថៃ ៦ ទល់ ១
- 2014-09-26 18:54:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានទៅអន់អី U-13 នៅខេត្តបន្ទាយមានជ័យ ប្រកួតបាល់ឈ្នះថៃ ៦ ទល់ ១
ចន្លោះមិនឃើញ
ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៣ឆ្នាំ (U-13) របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យបានទៅបំបាក់ក្រុមម្ចាស់ផ្ទះរបស់សាលាខ្លងហាតក្នុងលទ្ធផល ៦ទល់១ នៅខេត្តស្រះកែវរបស់ប្រទេសថៃ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ។
បើតាមលោក សុះ រ៉ូហ្សាលី ជាគ្រូបង្វឹកបានឲ្យដឹងថា ការប្រកួតនេះគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិប៉ុណ្ណោះ ហើយក្រុមទាំងសងខាងពុំបានត្រៀមខ្លួនស្រួលបួលនោះទេ ពីព្រោះតែរៀបចំភ្លាមៗ។ លោកបានបញ្ជាក់ថាការប្រកួតនេះគឺទទួលបានការជួយសម្របសម្រួល និង ជ្រោមជ្រែង ពីលោក អាប់ភីស៊ីថៃ ជនជាតិថៃ ជាអាជីវករនៅឃុំបឹងបេង ស្រុកម៉ាឡៃ ហើយលោកមានភរិយាជាជនជាតិខ្មែរនៅទីនោះ។
លោកគ្រូបង្វឹកខាងលើបន្តថា លោកបានប្ដូរកីឡាករបម្រុងចូលស្ទើរតែទាំងអស់នៅក្នុងតង់ទី២ ដើម្បីឲ្យពួកគេបានបង្ហាញសមត្ថភាព និងដើម្បីទុកមុខឲ្យម្ចាស់ផ្ទះខ្លះ ពីព្រោះក្នុងតង់ទី១ ក្រុមលោកអាចនាំមុខមុន ៤‑១ ទៅហើយ។
ដោយសារតែទីលានតូចដូច្នេះ ក្រុមនីមួយៗអាចដាក់កីឡាករបានត្រឹមតែ៩នាក់ប៉ុណ្ណោះ ហើយអាចធ្វើការផ្លាស់ប្ដូរបាន។ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យដឹកនាំដោយលោក លោក សាន វិជ្ជាសារ៉ាវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ, លោកគ្រូបង្វឹក សុះ រ៉ូហ្សាលី និង សមាជិក ស.ស.យ.ក ទាំងអស់ប្រមាណជិត ៤០ នាក់។
ភាគីទាំងពីរក៏កំពុងតែពិភាក្សាគ្នា ដើម្បីរៀបចំឲ្យមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ដែលតំណាងឲ្យខេត្តទាំងពីរគឺខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ នាអំឡុងខែវិច្ឆិកាខាងមុខ៕
ព័ត៌មានកីឡាជាច្រើនសូមចុចទីនេះ...
អត្ថបទ៖ អៀង សូទ្រី រូបថត៖ សុះ រ៉ូហ្សាលី