
- 2025-03-12 02:53:00
- បាល់ទាត់
PSG, Bayern, Barcelaon និង Inter ឡើងទៅកាន់វគ្គ៨ក្រុមពាន UCL
- 2025-03-12 02:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG, Bayern, Barcelaon និង Inter ឡើងទៅកាន់វគ្គ៨ក្រុមពាន UCL
ចន្លោះមិនឃើញ
Paris Saint -Germain , Bayern Munich , Barcelaon និង Inter Milan បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយមុនហើយ បន្ទាប់ពីពួកគេឈ្នះដៃគូរៀងខ្លួន។
មុនឡើងទៅកាន់វគ្គ៨ក្រុម ៤ក្រុមខាងលើបានយកឈ្នះដៃគូដោយ PSG បានយកឈ្នះ Liverpool ដោយ បាល់កាត់សេចក្ដីប៉េណាល់ទី ១-៤ ក្រោយលេងស្មើគ្នាបូកសរុបគ្រាប់បាល់ទាំងពីរជើង១-១។ Bayern Munich វិញឡើងមកកាន់វគ្គ៨ក្រុមនេះដែរដោយយកឈ្នះទៅលើក្រុម Bayer Leverkusen ៥-០ សរុបទាំងពីរជើង។
ចំណែក Inter ឡើងមកដោយយកឈ្នះទៅលើដៃគូ Feyennoord ក្នុងលទ្ធផល ៣-១ សរុបទាំងពីរជើង ខណៈដែលក្រុម Barcelona ឡើងមកដោយយកឈ្នះទៅលើ Benfica ៤-១ សរុបទាំងពីរជើង។ ការប្រកួតស្វែងរក៤ក្រុមទៀត នឹងធ្វើងឡើងនៅយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីបង្រ្គប់៨ក្រុមធ្វើការប្រកួតប្រជែងបន្តទៀត។
៤ក្រុមទៀតដែលត្រូវប៉ះគ្នាយប់នេះមាន៖
Lille ប៉ះ Dortmund ម៉ោង ១២:៤៥នាទី
Aston Villa ប៉ះ Club Brugge ម៉ោង ៣:០០នាទី
At Madrid ប៉ះ Real Madrid ម៉ោង ៣:០០នាទី
Arsenal ប៉ះ PSV ម៉ោង ម៉ោង ៣:០០នាទី