
- 2025-03-12 01:05:00
- បាល់ទាត់
Mo Salah សម្រក់ទឹកភ្នែកក្រោយ Liverpool ធ្លាក់ចេញពី UCL ឱ្យប្រផ្នូល...
- 2025-03-12 01:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mo Salah សម្រក់ទឹកភ្នែកក្រោយ Liverpool ធ្លាក់ចេញពី UCL ឱ្យប្រផ្នូល...
ចន្លោះមិនឃើញ
ហង្សក្រហម Liverpol បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League បន្ទាប់ពីពួកគេចាញ់ក្រោមថ្វីជើង PSG ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដីវគ្គ១៦ក្រុមចុងក្រោយស្មើគ្នា១-១ ក្នុងការប្រកួតពីរជើង។
ក្រោយការប្រកួតចប់ និងបានដឹងថា ក្រុមរបស់ខ្លួនបានធ្លាក់ចេញពីពានរង្វាន់ខាងលើនេះ ខ្សែប្រយុទ្ធស្លាប Mohamed Salah បានសម្រក់ទឹកភ្នែក ដែលបង្ហាញពីចេតនា និងប្រផ្នូលនៃការលាគ្នា។ គេដឹងថា មកទល់ពេលនេះព័ត៌មាននៃការតកុងត្រាបន្ថែមជាមួយក្លិបនៅមិនទាន់លេចរូបរាងជាផ្លូវការនៅឡើយទេ ខណៈដែលកុងត្រាចាស់នឹងផុសនៅចុងរដូវកាលនេះ។
ទន្ទឹមនឹងនោះ Mo Salah ធ្លាប់បាននិយាយថាគេរីករាយក្នុងការបន្តកុងត្រា តែមកទល់ពេលនេះនៅមិនទាន់ច្បាស់នៅឡើយ។ ការសម្រក់ទឹកភ្នែកធ្វើឲ្យអ្នកគាំទ្រ Liverpool ដាក់ការសង្ស័យថា កុងត្រារវាងក្លិប នឹង Salah ហាក់ស្ថិតក្នុងភាពលំបាក។ យ៉ាងណាមកទល់ពេលនេះ Salah នៅតែជាកីឡាករសំខាន់របស់ Liverpooo ដោយចូលលេងជាជម្រើសដំបូងរហូតមក ហើយក៏បានទាត់ចូលទីនៅ English Premier League បាន២៧គ្រាប់ និង UCL បាន ៣គ្រាប់ផងដែរ សម្រាប់រដូវកាលនេះ៕