• 2024-12-03 02:25:00
  • បាល់ទាត់

Dybala សារភាព​ថា ​​កាល​នៅ​ក្មេង​ធ្លាប់​ស្អប់​ Ronaldo ជា​ខ្លាំង​​

  • 2024-12-03 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​បាល់ទាត់​ឆ្នើម​របស់​អាហ្សង់ទីន និង​ Roma កីឡាករ Paulo Dybala ​បាន​សារភាព​ប្រាប់ Marca ថា​រូប​គេ​ធ្លាប់​មាន​ចិត្ត​ស្អប់​មុខ​របស់ Cristiano Ronaldo ជា​ខ្លាំង​​​​កាល​នៅ​ក្មេង​ ហើយ​ពេល​នោះ​ក្នុង​កំឡុង​ដែល​​តារា​បាល់ទាត់​របស់ ព័រទុយហ្គាល់ ​ស្ថិត​នៅ​ក្នុង​កម្រិត​ប្រជែង​​គ្នា​ជាមួយ Lionel Messi ។

Ronaldo និង Dybala ធ្លាប់​​លេង​ជាមួ​យ​គ្នា​បាន​ចំនួន​៣​ឆ្នាំ​ដែរ​កាល​នៅ​ Juventus ហើយ​ពេល​ក៏​ជា​ឆ្នាំ​ជោគជ័យ​មួយ​ដែរ​របស់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ ​។ ​ទោះ​បី​ជា​យ៉ាងណា​​ Dybala ក៏​បាន​សារភាព​ថា ក្នុង​កំឡុង​ដែល​​មាន​កា​រប្រជែង​គ្នា​រវាង Ronaldo និង Messi ប្រជា​ជន​អាហ្សង់​ទីន​ស្ទើរ​​ទាំង​អស់​ហ្នឹង ​ដែល​ហាក់​មាន​ចិត្ត​ស្អប់​​មក​កាន់ Ronaldo ​​ហើយ​រូប​គេ​ក៏​ដូច​ប្រជា​ជន​អាហ្សង់ទីន​ផ្សេង​ទៀត​ដែរ​។

«​មាន​ពេល​នោះ​យើង​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​​ដើម្បី​ចូលរួម​ការ​​ប្រកួត​មួយ ដោយ​គាត់ (Ronaldo) បាន​អង្គុយ​នៅ​មុខ​ខ្ញុំ​​លើ​យន្ត​ហោះ​នោះ​ ហើយ​យើង​បាន​ជជែក​គ្នា​​លេង​អំពី​រឿង​ជីវិត​​​តាំង​ពី​ក្មេង​ ស្រាប់​តែ​ពេល​នោះ​ខ្ញុំ​បាន​សារភាព​ប្រាប់​គាត់​ថា កាល​នៅ​ក្មេង​ខ្ញុំ​បាន​ស្អប់​មុខ​របស់​អ្នក​ឯង​​ជា​ខ្លាំង​។ ក្រោយ​មក​ពួក​យើង​ក៏​បាន​សើច​​ ​ហើយ​ពួក​យើង​ក៏​​​បន្ត​ដំណើរ​ដើម្បី​ទៅ​ចូលរួម​កា​រប្រកួត​ធម្មតា​ ​ហើយ​ពួក​យើង​​ក៏​នៅ​តែ​​លេង​​សហការ​គ្នា​ធម្មតា​ដែរ​»។ នេះ​ជា​ការ​លើក​ឡើង​របស់ Dybala ​និយាយ​ពី​រឿង​ដែល​គេ​ធ្លាប់​ស្អប់​ Ronaldo ប្រាប់​មក​កាន់ Marca ៕ ​​​

ប្រភព៖ Marca Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី