• 2024-10-25 07:35:00
  • បាល់ទាត់

Jose Mourinho ​ត្រូវ​អាជ្ញា​កណ្ដាល​​បណ្ដេញ​ចេញ​ពី​ទីលាន​​​​រឿង​​តវ៉ា​ចង់បាន​​បាល់​ប៉េណាល់​ទី​​

  • 2024-10-25 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ត្រូវ​បាន​អាជ្ញាកណ្ដាល​ជន​ជាតិ​បារាំង​​លោក Clement Turpin ​ដក​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន​​​ភ្លាម​ៗ​​បន្ទាប់​ពី​មាន​ការ​តវ៉ា​ខ្លាំង​​​ និង​ប្រើ​សំដី​មិន​សមរម្យ​រឿង​តវ៉ា​ទាមទារ​បាល់​ពិន័យ​១១​ម៉ែត្រ​ក្នុង​ការ​ប្រកួត​រវាង Fenerbahce និង Manchester United ដែល​បញ្ចប់​ទៅ​១-១ ក្នុង​ការ​ប្រកួត​​ UEFA Europa League កាល​ពី​យប់​ថ្ងៃ​​ទី​២៤ ឈាន​ចូល​ថ្ងៃ​ទី​២៥ ​នៅ​ទឹក​ដី Istanbul ប្រទេស​ទួរគី​។

Manchester United បាន​​ដាក់​មួយ​គ្រាប់​មុន​នៅ​នាទី​ទី​​១៥ ដោយ​ខ្សែ​បម្រើ C,Eriksen ហើយ​ចូល​ដល់​វគ្គ​ទី​ Y.En-Nesyri ​​តែត​តាម​បាន​​១ទល់​១។ ក្រោយ​មក​ចូល​ដល់​នាទី​ទី​៥៨ Bright Osayi-Samuel ​របស់​ក្រុម​​ម្ចាស់​ផ្ទះ​បាន​ដួល​ក្នុង​ប្រអប់​​​ ​បន្ទាប់​ពី​​​មាន​ការ​ប្រជែង​គ្នា​ជាមួយ​​ខ្សែ​បម្រើ​របស់​​បិសាច​ក្រហម Manuel Ugarte ​នាទី​ទី​៥៨ ។ ការ​តវ៉ា​នោះ​អាជ្ញាកណ្ដាល​មើល​ឃើញ​ថា​​​​ហួសហេតុ​ទាំង​ការ​ស្រែក និង​កាយ​វិការ​ក៏​សម្រេច​ចិត្ត​ដក​កាត​ក្រហម​​បណ្ដេញ​ចេញ​ពី​ទីលាន​តែម្ដង​។

សូម​បញ្ជាក់​ថា​ ៣​ប្រកួត​របស់ Fenerbahce ​ក្រោម​ការ​ដឹក​នាំ​របស់ Jose Mourinho នៅ Europa មិនទាន់​ស្គាល់​​ពាក្យ​ថា​ចាញ់​ទេ ពោល​គឺ​៣​ប្រកួត​ឈ្នះ​១​និង​ស្មើ​២​ ខណៈ​បិសាច​ក្រហម​​វិញ​​គឺ​មិនទាន់​ស្គាល់​ជាតិ​ដូច​គ្នា​​គឺ​មិនទាន់​ស្គាល់​ជាតិ​ឈ្នះ​ពោល​៣​ប្រកួត​ស្មើ​ទាំង​៣​៕ ​​

Daro Ly

មតិយោបល់