• 2024-10-10 00:00:00
  • បាល់ទាត់

​អតីត​កីឡាករ​លេង​នៅ English Premier League ​​ម្នាក់​ស្លាប់​នៅ​អាយុ​៣១​ឆ្នាំ​

  • 2024-10-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​George Baldock អតីត​​ខ្សែការពារ​របស់​ក្លឹប​បាល់ទាត់ Sheffield United ដែល​ទើប​តែ​ផ្លាស់​ទៅ​កាន់​ក្លឹប Panathinaikos នៃ​​លីគ​កំពូល​​​​របស់​​គ្រិច​បាន​​​ស្លាប់​នៅ​អាយុ​៣១​ឆ្នាំ​។

​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលីស​ ដែល​​បាន​ដក​ស្រង់​ដោយ​ Reuters គេ​បាន​ប្រទះ​ឃើញ Baldock ដេក​ស្លាប់​ក្នុង​អាង​ហែល​ទឹក​ក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​​ Glyfada នៃ​ភាគ​ខាង​ត្បូង​​នៃ​​ទីក្រុង​ Athens ។ ក្រុម​ប៉ូលីស​​ក៏​បាន​ព្យាយាម​ជួយ​សង្គ្រោះ​​បឋម​ផង​ដែរ​ក្រោយ​ពេល​ទៅ​ដល់​កន្លែង​កើត​ហេតុ​​ ប៉ុន្តែ​​គ្រូ​ពេទ្យ​​បាន​បញ្ជាក់​ថា​គាត់​បាន​ស្លាប់​​បាត់​ទៅ​ហើយ​។

Baldock ​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ Panathinaikos ​កាល​ពី​រដូវ​ក្ដៅ​ដើម​រដូវ​កាល​នេះ​ បន្ទាប់​ពី​ស្នាក់​នៅ Sheffield United អស់​រយៈ​ពេល​៧​រដូវ​កាល​។ គេ​ជា​​កីឡាករ​ដែល​មាន​​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ក្រុម ហើយ​ទទួល​បាន​ការ​ស្រលាញ់​ពី​មិត្ត​រួម​​ក្រុម​, អ្នក​គាំទ្រ​ និង​បុគ្គលិក​ក្នុង​​ក្លឹប​ជា​ដើម​។

​ខ្សែការពារ​រូប​នេះ​ទើប​តែ​ចាប់​ផ្ដើម​លេង​នៅ Panathinaikos បាន​៤​ប្រកួត​ប៉ុណ្ណោះ​ ហើយ​ក៏​បាន​ជួយ​ក្រុម​ឲ្យ​បញ្ចប់​ទៅ​ដោយ​ស្មើ​ក្រុម​ Olympiakos កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន​។ គេ​​បាន​ជាប់​ជម្រើស​ជាតិ​គ្រិច​ចំនួន​១​២​ដង និង​បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​នៅ​ឆ្នាំ​២០០៩​ជា​មួយ​ក្រុម MK Dons និង​បាន​លេង​ឲ្យ​​ក្រុមនេះ​ច្រើន​ជាង​១០០​ប្រកួត​។

​គេ​ក៏​ធ្លាប់​លេង​​ Northampton និង Oxford មុន​ពេល​ផ្ទេរ​ទៅ​កាន់ Sheffield United ឆ្នាំ​២០០៧ និង​បាន​ជួយ​ក្រុម​នេះ​ឡើង​ទៅ​លេង​នៅ English Premier League នៅ​២០១៩​ ដល់​​ឆ្នាំ​២០២៣ ផង​ដែរ​៕ ​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី