• 2024-10-07 00:15:00
  • បាល់ទាត់

De Gea ​សង្គ្រោះ​បាល់​ប៉េណាល់​ទី​២​​លើក​ជួយ​ Fiorentina យក​ឈ្នះ AC Milan ២-១​

  • 2024-10-07 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ទី​៧​ខែ​​តុលា ឆ្នាំ​២០២៤ ក្រុម​បាល់ទាត់​ម្ចាស់​ផ្ទះ Fiorentina បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់​ AC Milan​ ក្នុង​លទ្ធផល​២-១​សម្រាប់​ការ​ប្រកួត Serie A សប្ដាហ៍​ទី​៧​។ ក្នុង​ជ័យជម្នះ​នោះ​គេ​បាន​ដឹង​ថា អតីត​អ្នក​ចាំ​ទី Manchester United គឺ​កីឡាករ Devid De Gea បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​​ចំនួន​២​លើក​​។

ក្នុង​ការ​ប្រកួត​មួយ​ដែល​ពោរពេញ​ដោយ​ការ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ​មាន​​​ការ​ស៊ុត​ប៉េណាល់ទី​សរុប​ដល់​ទៅ​៣​លើក​ ប៉ុន្តែ​ក្នុង​នោះ​សុទ្ធតែ​ស៊ុត​មិន​បាន​សម្រេច​ទាំង​អស់​ ក្នុង​នោះ​គេ​ឃើញ​មាន​ការ​ស៊ុត​ប៉េណាល់ទី​ចំនួន​២​លើក​​របស់​ក្រុម​ភ្ញៀវ AC Milan នៅ​នាទី​ទី៤៥​ដោយ​កីឡាករ T.Hernandez ក៏​ត្រូវ​បាន​រារាំង​ដោយ​អ្នក​ចាំ​ទី Devid De Gea និង​ការ​ស៊ុត​ប៉េណាល់ទី​មួយ​លើក​ទៀត​ពី​សំណាក់​ក្រុម AC ដដែល​នៅ​នាទី​ទី​៥៦​ ដែល​ស៊ុត​ដោយ​ T Abraham ប៉ុន្តែ​ក៏​ត្រូវ​បាន​រារាំង​ដូច​គ្នា​។ យ៉ាង​ណា​ក្រុម​ម្ចាស់​ផ្ទះ​​ក៏​មាន​គ្រាប់​បាល់​ប៉េណាល់ទី​១​លើក​ដែរ​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ដូច​គ្នា​​តាំង​ពី​ដើម​វគ្គ​ទី ១​មក​ម្ល៉េះ​ ពោល​គឺ​នាទី​ទី​២២​ ដែល​ពេល​នោះ M.Kean ស៊ុត​មិន​សម្រេច​ផង​ដែរ​។

​ទោះ​ជា​មាន​ការ​ស៊ុត​មិន​បាន​សម្រេច​នៃ​បាល់​ប៉េណាល់​ទី​​សរុប​រហូត​ដល់​ទៅ​៣​លើក​ក្ដី​ក៏​ក្រុម​ទាំង​ពីរ​សម្រុក​គ្នា​រហូត​​មាន​គ្រាប់​​ដល់​ទៅ​៣​គ្រាប់​ផង​ដែរ​ ដោយ​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​២​គ្រាប់​នៅ​នាទី​ទី​៣៥ និង​​នាទី​ទី​៧៣ បន្ទាប់​ពី​ក្រុម​ភ្ញៀវ​តាម​បាន​១​ស្មើ​នៅ​នាទី​ទី​៦០​។ គ្រាប់​បាល់​​៣​គ្រាប់​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ De Gea បាន​ជួយ​ឲ្យ​ Fiorentina យក​បាន​៣​ពិន្ទុ​តាម​រយៈ​ការ​សង្រ្គោះ​បាល់​ជា​ច្រើន​លើក​ពី​សំណាក់​ក្រុម​ AC Milan ៕ ​​​

Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី