• 2024-09-19 04:00:00
  • បាល់ទាត់

​មក​ដឹង​​ពេល​​​វេលា​​​វិលត្រឡប់​ពី​របួស​របស់​កីឡាករ Barca មុន​​ប្រកួត UCL យប់នេះ​

  • 2024-09-19 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona នឹង​ត្រូវ​ជួប​ក្រុម​របស់​បារាំង Monaco នា​​ម៉ោង​២​យប់​រំលង​អាធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា ឆ្នាំ​២០២៤​ នៅ​ទឹកដី​របស់​ក្រុម​ Monaco ​ក្នុង​កា​រប្រកួត​បើក​ឆាក​ UEFA Champions League របស់​ពួក​គេ​​ទាំង​ពីរ​។

Barca មាន​កីឡាករ​របួស​ច្រើន​ក្នុង​នោះ​​​​មាន​ដល់​ទៅ​៧​នាក់​សុទ្ធ​តែ​ជា​កីឡាករ​សំខាន់។ យ៉ាង​ណា​​ក្នុង​ចំណោម​៧​នាក់​​​នោះ​គេ​ឃើញ Ansu Fati បាន​ជា​សះស្បើយ និង​​ត្រូវ​បាន​គេ​ជឿ​ថា នឹង​អាច​ចូល​លេង​វិញ​បាន​ធម្មតា​​ក្នុង​ការ​ប្រកួត​ទល់​ Monaco នេះ​ប្រសិន​បើ​គ្រូ​បង្វឹក​ចង់​ដាក់​ឲ្យ​លេង​។ ខណៈ​ដែល​៦​នាក់​ផ្សេង​ទៀត​សុទ្ធ​តែ​មិន​ទាន់​បាន​លេង​ទេ​រួម​មាន៖​

១- Fermin Lopez ​​នឹង​អាច​ត្រឡប់​មក​ចូល​ទីលាន​វិញ​នា​ប្រកួត​បន្ទាប់​ប៉ះ Villareal

២- ​F. de Jong ត្រូវ​បាន​គេ​រំពឹង​ថា​ប៉ះ Getafe ​ទើប​អាច​ចូល​ទីលាន​បាន​វិញ​

៣-​ A. Christensen ​ទំនង​ជា​ត្រូវ​សម្រាក​​ប្រហែល​ជា​១​ខែ​ទៀត​​ទើប​អាច​ចូល​ទីលាន​វិញ​បាន​

៤-​Gavi ខែ​តុលា ទើប​អាច​ត្រឡប់​ចូល​ទីលាន​វិញ​បាន​

៥-​Olmo ​នឹង​ត្រូវ​សម្រាក ៤​ទៅ​៥​សប្ដាហ៍​ទើប​អាច​ត្រឡប់​ចូល​ទីលាន​វិញ​បាន​

៦-​ Araujo រហូត​ដល់​ខែ​ធ្នូ ឬ​អាច​ឈាន​ដល់​​ខែ​មករា ឆ្នាំ​២០២៥ ទើប​អាច​ចូល​ទីលាន​វិញ​បាន​​

Daro Ly

មតិយោបល់