• 2024-09-18 15:08:19
  • បាល់ទាត់

Martial រក​បាន​ក្លឹប​ថ្មី​ហើយ​ ក្រោយ​ចេញ​ពី​ Man Utd

  • 2024-09-18 15:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Antony Martial បាន​រក​បាន​ក្លឹប​ថ្មី​ទៅ​លេង​ហើយ​គឺ​ ក្លឹប​ AEK Athens ដែល​ជា​ក្លឹប​នៅ​ក្រិក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ក្រិក​នេះ​ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​នេះ​បាន​បញ្ចប់​កុងត្រា​ជា​មួយ​នឹង​ក្លឹប​ Manchester United ក្រោយ​មក​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០១៥មក​។

ប៉ុន្មាន​រដូវកាល​ចុង​ក្រោយ​នេះ​ Martial មិន​សូវ​ជោគជ័យ​នៅ​ក្លឹប​ Man Utd នោះ​ទេ​ដោយ​សារ​តែ​កីឡាករ​នេះ​មាន​របួស​ច្រើន​ជា​ញឹកញាប់​ក្នុង​មួយ​រដូវ​កាល​ទៅ​មួយ​រដូវកាល​។

Martial ធ្លាប់​លេង​ឲ្យ​បិសាចក្រហម​តាំង​ពី​រដូវកាល​ឆ្នាំ​២០១៥/១៦ ដោយ​ចូល​លេង​បាន​ ៣១៧ប្រកួត​ និង​ស៊ុត​ចូល​ ៩០គ្រាប់​។ កីឡាករ​នេះ​ធ្លាប់​ជា​កីឡាករ​បង្គោល​របស់​ក្លឹប​នេះ​រយៈពេល​៦រដូវកាល​ ប៉ុន្តែ​ដោយ​សារ​តែ​របួស​ក៏​ធ្លាក់​ជើង​។

ការ​ផ្លាស់​ទៅ​លេង​ Athens នេះ​ Martial បាន​ធ្វើ​ការ​ចុះ​កុងត្រា​រយៈពេល​៣ឆ្នាំ​ ដោយ​បញ្ចប់​ទៅ​វិញ​នៅ​ឆ្នាំ​២០២៧៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់