• 2024-09-18 01:10:00
  • បាល់ទាត់

Harry Kane ស៊ុត​៤​គ្រាប់​​បំបែក​កំណត់​ត្រា​កីឡាករ​អង់គ្លេស​ស៊ុត​ច្រើន​ជាង​គេនៅ​ UCL

  • 2024-09-18 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Harry Kane បាន​ស៊ុត​៤​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​បើក​ឆាក UEFA Champions League ដើម្បី​ជួយ Bayern Munich យក​ឈ្នះ​ទៅ​លើ​ក្រុម Dinamo Zagreb ៩-២ ។ ក្នុង​ការ​ស៊ុត​៤​គ្រាប់​ម្នាក់​ឯង​នេះ​ជួយ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ដែល​​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ក្នុង​ពាន​រង្វាន់​មួយ​នេះ​​ចំនួន ៣៣​គ្រាប់​​ បំបែក​កំណត់​ត្រា​របស់ Wayne Roney ដែល​មាន​កំណត់​ត្រា​៣០​គ្រាប់​។

៤គ្រាប់​របស់ Harry Kane រក​បាន​នៅ​នាទីទី​​១៩, ៥៧, ៧៣ និង ៧៨ ក្នុង​ចំណោម​៤​គ្រាប់​នោះ​មាន​បាល់​ប៉េណាល់ទី​ចំនួន ៣​គ្រាប់។ គ្រាប់​បាល់​​កើត​ឡើង​៩-២​នេះ​​គឺ​ជា​ការ​ស៊ុត​គ្នា​ច្រើន​បំផុត​ប្រវត្តិ​ប្រកួត UCL ខណៈ​ដែល​កាល​ពី​ពេល​កន្លង​ទៅ​​ធ្លាប់​មាន​ការ​ស៊ុត​បែប​នេះ​​៨-៣ កាល​២០០៣ រវាង​ក្រុម Monaco និង Deportivo La Coruna និង​ការ​ស៊ុត​គ្នា​ច្រើន​បំផុត​កាល​២០១៦ រវាង​ក្រុម Dortmund និង Legia Warsaw ​៨-៤ ក្នុង​ឆ្នាំ​២០១៦​។

​រដូវ​កាល​នេះ Kane ស៊ុត​៩​គ្រាប់​ហើយ​​ក្នុង​កា​រប្រកួត​៥​លើក​ឲ្យ​ក្រុម​លោក Vincent Kompan បន្ទាប់​ពី​ធ្វើ​បាន ៣ គ្រាប់​​ម្នាក់​ឯង​កាល​ពី​ថ្ងៃ​សៅរ៍​​ដោយ​ជួយ Bayern ​យក​ឈ្នះ​ Holstein Kiel ៦-១ ៕ ​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី