- 2024-09-16 01:20:00
- បាល់ទាត់
Walcott ឃើញចង្វាក់ Arsenal យកឈ្នះ Spurs ១-០ យប់មិញដូចក្រោមការដឹកនាំបុរសម្នាក់នេះ
- 2024-09-16 01:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Walcott ឃើញចង្វាក់ Arsenal យកឈ្នះ Spurs ១-០ យប់មិញដូចក្រោមការដឹកនាំបុរសម្នាក់នេះ
ចន្លោះមិនឃើញ
Theo Walcottអតីតកីឡាកររបស់ Arsenal បានមើលឃើញថា ការឈ្នះរបស់អតីតក្រុមខ្លួនទៅលើក្រុម Spurs ១-០ យប់មិញហាក់បីដូចស្ថិតក្រោមការដឹកនាំរបស់ Jose Mourinho ពិសេសគឺចង្វាក់នៃការការពារតែម្ដង។
កាំភ្លើងធំមានបាល់គ្រប់គ្រងត្រឹមតែ ៣៦,៣% ប៉ុណ្ណោះក្នុងរយៈពេល៩០នាទីពេញនៃការប្រកួត ហើយនិងមានបាល់គ្រប់គ្រងត្រឹមតែ ៣៨,១% មុនពេលរកគ្រាប់បាល់មួយគ្រាប់នៅនាទីទី៦៤។ បន្ទាប់មកមានបាល់គ្រប់គ្រងត្រឹមតែ៣២,២%ប៉ុណ្ណោះ បន្ទាប់ពីមាន១គ្រាប់រហូតដល់ចប់ការប្រកួត។
«វាពិតជាមិននឹកស្មានថាពួកគេអាចធ្វើវាបានដោយរបៀបណា វាជាលទ្ធផលដ៏ល្អមួយសម្រាប់ Arsenal។ ពួកគេបង្ហាញចេញមកហាក់ដូចជាកំពុងតែប្រជែងយកពាននៅវគ្គផ្ដាច់ព្រ័ត្រ។ ខ្ញុំមើលទៅពួកគេលេងដូចជាចង្វាក់លេងរបស់ Jose Mourinho អ៊ីចឹង » ។ នេះជាការលើកឡើងរបស់ Walcott។
ជ័យជម្នះនេះគឺជារឿងមួយដ៏អស្ចារ្យរបស់ Arsenal ដោយសារតែពួកគេអវត្តមានកីឡាករសំខាន់ដូចជា Martin Odegaard និង Declan Rice ជាដើម។
«បើយើងនិយាយពីការលេងយប់មិញនេះគឺវាមើលទៅពិតជាល្អខ្លាំងណាស់ដូចកាល Arsenal លេងស្មើ ០ ទល់ ០ ជាមួយក្រុម Manchester City កាលពីរដូវកាលមុនបែបនោះដែរ។ គ្រប់គ្នាចង់ឲ្យ Arsenal លេងតាមរបៀបសម្រុកទៅសម្រុកមក ប៉ុន្តែពួកគេលេងតាមរបៀបយកលទ្ធផលជាការសំខាន់»។ នេះជាការបញ្ជាក់របស់ Walcott ៕