• 2024-09-10 01:00:00
  • បាល់ទាត់

​បារាំង​​ខឹង​ប្រកួត​​មុន​ចាញ់​អ៊ីតាលី​​ប្រកួត​នេះ​ដាក់​ K. Mbappe អង្គុយ​​​បម្រុង​​​​​ បែរ​​​ឈ្នះ បែលហ្សិក​ ២-០​ វិញ​

  • 2024-09-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បារាំង​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​បែលហ្សិក ២-០ ក្នុង​ការ​ប្រកួត​​ Nations League សម្រាប់​សប្ដាហ៍​ទី​២​របស់​ខ្លួន ខណៈ​ Kylian Mbappe អង្គុយ​កៅ​អី​ម្រុង​។ ​

កាល​ពី​​ប្រកួត​ទី​១​ក្នុង​ពូល​ A2 បារាំង​បាន​ខក​ចិត្ត​ម្ដង​​ហើយ ដោយ​ចាញ់​ក្រុម​អ៊ីតាលី ៣-១​ក្នុង​ដី​ខ្លួនឯង ហើយ​ប្រកួត​នោះ​គេ​ឃើញ​ដាក់ Kylian Mbappe ឲ្យ​លេង​ពេញ​​៩០​នាទី​ ប៉ុន្តែ​ប្រកួត​នេះ​Didier Deschamps សម្រេច​ចិត្ត​ដាក់​ K. Mbappe​​​​​​ ឲ្យ​អង្គុយ​កៅអី​​បម្រុង​រហូត​ដល់​នាទី​ទី​៦៧​ ហើយ​យក​ឈ្នះ បែលហ្សិក ២-០ ត្រឡប់​មកវិញ​។

២​គ្រាប់​របស់​បារាំង​​គឺ​រក​បាន​ដោយ​ R. Kolo Muani ​នាទី​ទី​២៩​ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​ O. Dembele នាទី​ទី​៥៧​។ ពីរ​គ្រាប់​នេះ​គ្រប់​គ្រាន់​ឲ្យ​បារាំង​បាន​៣​ពិន្ទុ​ត្រឡប់​មក​វិញ​សង​ជំងឺ​ចិត្ត​ដែល​ពួក​គេ​ខក​ចិត្ត​ក្រោយ​ចាញ់​អី​តាលី​យ៉ាង​អាម៉ាស់​ក្នុង​ដី​របស់​ខ្លួនឯង​​​កាល​ប្រកួត​មុន​ ហើយ​ជួយ​ឲ្យ​គេ​ឡើង​មក​កាន់​លេខ​២​ក្នុង​ពូល A2 ​នេះ​ ខណៈ​អ៊ីតាលី​បន្ត​ឈ្នះ​២-១​ទៅ​លើ អ៊ីស្រាអែល​ ដើម្បី​មាន​៦​ពិន្ទុ​ពេញ​ឈរ​នៅ​កំពូល​តារាង​៕

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី