• 2024-09-03 01:00:00
  • បាល់ទាត់

Ronaldo ​បញ្ជាក់​ជា​​ថ្មី​រឿង​​លេង​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​

  • 2024-09-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វីរបុរស​របស់​​ព័រទុយហ្គាល់​​កីឡាករ Cristiano Ronaldo ​​បាន​បញ្ជាក់​ជា​​ថ្មី​​ម្ដង​ទៀត​ជុំវិញ​រឿង​អនាគត​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​ព័រទុយហ្គាល់​​គឺ​ខ្លួន​នឹង​នៅ​តែ​បន្ត​នៅ​​ពេល​ដែល​​ការ​ប្រកួត​មក​ដល់​។

កីឡាករ​វ័យ​៣៩​ឆ្នាំ​​​បច្ចុប្បន្ន​រក​គ្រាប់​បាល់​បាន​ច្រើន​​ជាង​គេ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​​​នៃ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ ពោល​​គឺ​១៣០​គ្រាប់​ក្នុង​ចំណោម​២១២​​ប្រកួត​។ គេ​នឹង​មាន​មុខ​ក្នុង​កា​រ​ប្រកួត​ Nations League ​​ដែល​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ និង​ស្កុតឡែន ​បន្ទាប់​ពី​មាន​ការ​ខក​ចិត្ត​​រក​គ្រាប់​បាល់​មិន​បាន​កាល​លេង​ក្នុង​ព្រឹត្តិការណ៍ ERUO 2024 ។

​«​ពេល​វេលា​មក​ដល់​ខ្ញុំ​នឹង​បន្ត​។ វា​នឹង​មិន​មែន​​ជា​ការ​សម្រេច​ចិត្ត​ពិបាក​អី​នោះ​ទេ​ ដើម្បី​ធ្វើ​វា​...​ប្រសិន​បើ​ខ្ញុំ​មិន​បាន​រួមចំណែក​អ្វី​ជួយ​ក្រុម​បាន​ច្រើន​ទេ ខ្ញុំ​នឹង​ចាក​ចេញ​ដោយ​ខ្លួនឯង​។ ខ្ញុំ​មិនដែល​សម្រេច​ចិត្ត​ថា​នឹង​ចាក​ចេញ​ពី​ជម្រើស​ជាតិ​របស់​ខ្ញុំ​នៅ​ពេល​នេះ​ទេ​»។ នេះ​ជា​ការ​លើក​​ឡើង​របស់ Ronaldo ។

Ronaldo និង​មិត្ត​រួម​សញ្ជាតិ​ Pepe ​ដែល​មាន​វ័យ​៤១​ឆ្នាំ​នោះ​ជា​កីឡាករ​ដែល​មាន​វ័យ​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ EURO 2024។ ក្រោយ​ពេល​​បញ្ចប់​យុទ្ធនាការ​ក្នុង​ព្រឹត្តិការណ៍ EURO អតីត​កីឡាករ​ព័រទុយហ្គាល់​​ល្បី​ឈ្មោះ Jose Fonte ​បាន​​ប្រាប់​មក​កាន់ BBC ថា​​ ពួក​គេ​ទាំង​ពីរ​នាក់​​​បាន​ជួយ​​ជម្រើស​ជាតិ​ច្រើន​​ណាស់ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​ឲ្យ​​ក្មេង​ៗ​​ចូល​មក​​​​​បង្ហាញ​សមត្ថភាព​ដែរ​។

បច្ចុប្បន្ន​នេះ Ronaldo កំពុង​ប្រកប​​អាជីព​បាល់ទាត់​​​នៅ​​​ក្លិប Al-Nassr ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​​ដែល Nations League នឹង​មក​ដល់​នា​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៤​ខាង​មុខ​នេះ​ហើយ​៕ ​​​​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី