• 2024-08-23 04:16:00
  • បាល់ទាត់

Arsenal យល់​ព្រម​​លើ​តម្លៃ​៣៣​លាន​ក្នុង​ការ​នាំយក​ខ្សែបម្រើ Mekel Merino ពី Sociedad

  • 2024-08-23 04:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាំភ្លើង​ធំ​ Arsenal បាន​ព្រម​ព្រៀង​ក្នុង​ការ​នាំ​យក​ខ្សែបម្រើ Mekel Merino ពី​ក្រុម​ Real Sociedad ហើយ​សម្រាប់​តម្លៃ ៣៣ លាន​ផោន​ជាមួយ​កុង​ត្រា​​មាន​រយៈ​ពេល៤​ឆ្នាំ​។

ខ្សែ​បម្រើ​យល់​ព្រម​សម្រាប់​កុង​ត្រា​៤​ឆ្នាំ និង​លក្ខខណ្ឌ​បន្ថែម​១​ឆ្នាំ​សម្រាប់​​ការ​ផ្ទេរ​មក​កាន់​កាំភ្លើង​ធំ​នេះ​ ហើយ​នឹង​គ្រោង​ធ្វើ​​តេស្ត​សុខភាព​ភាព​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ។ កីឡាករ​វ័យ​២៨​ឆ្នាំ​នឹង​ចូលរួម​ក្នុង​តំបន់​កណ្ដាល​របស់​ Arsenal ជាមួយ Declan Rice និង Thomas Partey ។

Merino បាន​លេង​ឲ្យ​ Sociedad ២៤២​ប្រកួត​ហើយ​ក្នុង​រយៈ​ពេល​ជាង​៦​ឆ្នាំ គេ​ក៏​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ អេស្ប៉ាញ ឲ្យ​លើក​ពាន EURO 2024 ដែល​បាន​បញ្ចប់​ទៅ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ​នៅ​ទឹក​ដី​អាល្លឺម៉ង់​៕ ​​​​​

ប្រភព៖ Dailymail Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី