• 2024-08-23 00:36:00
  • បាល់ទាត់

ខ្សែប្រយុទ្ធចំណូលថ្មី Chelsea ធ្វើរឿងភ្ញាក់ផ្អើល​បាល់ដាច់មុខ​ទី​គ្មានអ្នកចាំទីស៊ុត​មិនចូល​

  • 2024-08-23 00:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់ Chelsea គឺ​កីឡាករ Marc Guiu បង្កើត​រឿង​ភ្ញាក់ផ្អើល​មួយ​កាល​ពី​យប់មិញ​នេះ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់ Europa Conference League គឺ​​បាល់​ដាច់​គ្មាន​អ្នក​ចាំ​ទី​​ ប៉ុន្តែ​បែរ​ជា​ស៊ុត​មិន​ចូល​ទៅ​វិញ​។

​ការ​ប្រកួត​នោះ​តោ​ខៀវ​ Chelsea យក​បាន​ជ័យ​ជម្នះ ២-០ ​ទៅ​លើ​ក្រុម ​Servette ក្នុង​ទឹក​ដី Stamford Bridge ។ ក្នុង​ជ័យជម្នះ​នោះ​​នៅ​នាទី​ទី​៥១​​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​ Marc Guiu ដែល​តោ​ខៀវ​ទើប​តែ​ទិញ​យក​ពី Barcelona ​បាន​បង្កើត​រឿង​ហួស​ចិត្ត​មួយ ពោល​ស៊ុត​បាល់​​ទៅ​រក​អ្នក​ចាំ​ទី​ទាំង​ដែល​ចន្លោះ​ហ្គូន​​ឡើង​ធំ​។ បាល់​នោះ​គឺ​ជា​​កំហុស​របស់​អ្នកចាំ​ទី​របស់​ក្រុម Servette បង្កើត​ឡើង​ ទាត់​បុក​ឡើង​បុក​ជើង​Guiu ហើយ​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​ក៏​រត់​ទៅ​ថែម ប៉ុន្តែ​​ទាត់​មិន​ចំ​​ចន្លោះ​​បែរ​ជា​ទាត់​ទៅ​រក​អ្នក​ចាំទី​។

ដ្បិត​ថា​ឈ្នះ​ការ​ប្រកួត​២​-០ ប៉ុន្តែ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ Dailymail ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​រូប​នេះ​រង​គ្រាប់​បែក​ពី​អ្នក​គាំទ្រ​មិន​តិច​នោះ​ទេ ពី​រឿង​គេ​រិះគន់​ស៊ុត​បាល់​មិន​ចូល​ត្រង់​ចំណុច​នេះ។ ខណៈ​ដែល​កន្លង​មក​បញ្ហា​ទាំង​អស់​នេះ​កើត​ឡើង​ដដែល​ៗ​ចំពោះ​កីឡាករ​ Chelsea ។​

សូម​បញ្ជាក់​ថា​ Marc Guiu បាន​ចុះ​កុង​ត្រា​ជាមួយ Chelsea ៥​ឆ្នាំ​ និង​​លក្ខខណ្ឌ​បន្ត​ថែម​១​រដូវ​កាល​ទៀត​ ក្រោយ​ពេល​ផ្ទេរ​ពី Barcelona ក្នុង​តម្លៃ​៥​លាន​ផោន​មក​កាន់​ទឹក​ដី​អង់គ្លេស​។ នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​២​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​របស់ Chelsea ខណៈ​ដែល​ប្រកួត​ទី​១​គេ​បាន​ប្ដូរ​ចូល​ជំនួស N.Jackson កាល​ប៉ះ Manchester City ដែល​ចាញ់​២-០ នៅ English Premier League ៕

Link សម្រាប់​ទស្សនាវីដេអូគ្រាប់បាល់ស៊ុត​ខុស​ទី​របស់ Marc Guiu ៖

https://x.com/RemyCFC/status/1826714387568279707?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1826714387568279707%7Ctwgr%5E23da96225794b54ff06392c03eeeb2dbe2bacbce%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.dailymail.co.uk%2Fsport%2Ffootball%2Farticle-13770511%2FIs-joke-New-signing-Marc-Guiu-slammed-Chelsea-fans-embarrassing-misses-quick-succession-against-Servette-Europa-Conference-League.html

ប្រភព៖ Dailymail Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី