• 2024-08-19 12:35:00
  • បាល់ទាត់

គ្រូ​បង្វឹក​របស់ Chelsea លោក Maresca ពន្យល់​មូលហេតុ​មិន​ដាក់ Sterling

  • 2024-08-19 12:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raheem Sterling ខ្សែ​​ប្រយុទ្ធ​របស់​ក្រុម​តោខៀវ Chelsea ​មិន​បាន​បង្ហាញ​​ទល់​ក្រុម​ Manchester City ទេ​​ សម្រាប់​ការ​ប្រកួត​បើក​ឆាក​​សប្ដាហ៍​ទី​១ នៃ English Premier League ដែល​នេះ​ជា​ការ​ខក​ខាន​លើក​ទី​១​ក្នុង​ចំណោម​១២​ឆ្នាំ​​គិត​ចាប់​ពី​​គេ​ឆ្នាំ​២០១២​ ដែល​គេ​ចាប់​ផ្ដើម​​ជាមួយ Liverpool មក​ដល់​ឆ្នាំ​២០២៤​នេះ​។

​ក្នុង​ការ​ខន​ខាន​នេះ​គ្រូ​​បង្វឹក​របស់​តោខៀវ​​លោក  Enzo Maresca ​បាន​ពន្យល់​បែប​នេះ​ថា វា​ជា​តាក់ទិក​របស់​គ្រូ និង​ជា​ការ​​សម្រេច​ចិត្ត​របស់​លោក​ក្នុង​នាម​ជា​​អ្នក​ចាត់ការ។​ ប្រកួត​បន្ទាប់​គេ​នឹង​អាច​មា​ន​មុខ​​វិញ​ ប្រសិន​បើ​គេ​បង្ហាញ​សមត្ថភាព​របស់​គេ​​​បាន​ល្អ​ក្នុង​ពេល​ហ្វឹកហាត់ ​ហើយ​គេ​អាច​លេង​ចំណុច​ដែល​លោក​ចង់​បាន​។

​Sterling បាន​ផ្ទេរ​មក​កាន់ Chelsea កាល​​ពីរ​ឆ្នាំមុន ពោល​គឺ​ឆ្នាំ​២០២២ ក្នុង​តម្លៃ ៥០​លាន​ផោន​ពី​ Manchester City ។ គេ​​រក​បាន​៩​គ្រាប់​ និង​១០​គ្រាប់​​ សម្រាប់​ឆ្នាំ​ទី​១ និង​ឆ្នាំ​២ ដែល​ស្ថិត​នៅ Chelsea នេះ​ វាមិនអាក្រក់​ពេក​ទេ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​​៕

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី