• 2024-08-18 08:49:56
  • បាល់ទាត់

ពាន​រង្វាន់​បាល់ទាត់​ AIA​ ជើងឯក​វិទ្យាល័យ​ រដូវ​កាល​ទី៤​ នឹង​ចាប់​ផ្ដើម​ចុង​ខែ​សីហា​

  • 2024-08-18 08:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ AIA​ ជើងឯក​វិទ្យាល័យ​ រដូវកាល​ទី៤​ ឆ្នាំ​២០២៤​ នេះ​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​សីហា​នេះ​ហើយ​ ខណៈ​ក្រុម​ទាំង​១២​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រជែង​គ្នា។​

ឯកឧត្ដម​ ហ៊ុន​ ម៉ានី​

ថ្នាក់​ដឹកនាំ​សហភាពសហព័ន្ធយុវជនកម្ពុជា​កំពូលៗ​រួម​មាន​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឯកឧត្ដម​ សាយ​ សំអាល់ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ថ្ងៃ​ប្រកាស​បើក​ការ​ប្រកួត​កាល​ល្ងាច​ថ្ងៃ​ទី១៦​ ខែ​សីហា​ ឆ្នាំ​២០២៤។​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ បាន​លើក​ទឹកចិត្ត​កីឡាករ​តំណាង​វិទ្យាល័យ​ទាំង​១២​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ប្រកួត​អស់​ពី​សមត្ថភាព​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ជើងឯក​សម្រាប់​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់​ផ្ដើម​នា​ពេលដ៏​ខ្លី​ខាង​មុខ​នេះ។​

ទិដ្ឋភាពពិធីបើកការប្រកួត

ឯកឧត្ដម​ថ្លែង​អំណរគុណ​ដល់​វិស័យ​ឯកជន​ពិសេស​ AIA​ ដែល​បន្ត​ចូលរួម​សហការ​ឧបត្ថម្ភ​ជា​មួយ​ ស.ស.យ.ក​ រៀបចំ​នូវ​ពាន​រង្វាន់​បាល់ទាត់​នេះ​ជា​បន្តបន្ទាប់។​ សង្ឃឹម​ថា​វិស័យ​ឯកជន​ផ្សេងៗ​ទៀត​ងាក​មក​ចូលរួម​លើ​​វិស័យ​កីឡា​នៅ​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែម​ទៀត។​

ទិដ្ឋភាពពិធីបើកការប្រកួត

បញ្ជាក់​ដែរ​ថា​ ពិធី​បើក​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ AIA​ ជើងឯក​វិទ្យាល័យ ​រដូវ​កាល​ទី៤​ នេះ​ឡើង​កាល​ពី​ថ្ងៃ​ទី១៦​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​អគារ​ខេមរានី​ សហភាព​សហព័ន្ធយុវជនកម្ពុជា រាជធានី​ភ្នំពេញ។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​សីហា​ ឆ្នាំ​២០២៤​ ដោយ​មាន​ក្រុម​ចំនួន​១២​វិទ្យាល័យ​ចូលរួម​ និង​ប្រកួត​រៀងរាល់​ថ្ងៃ​ពុធ-ព្រហស្បតិ៍​ វេលា​ម៉ោង​ ៣កន្លះ​នៅ​ទីលាន​ចំនួន​៣​ វិទ្យាល័យ​ជ្រោយចង្វា​ វិទ្យាល័យ​បឹងត្របែក​ និង​វិទ្យាល័យ​ច្បារអំពៅ៕​

ទិដ្ឋភាពពិធីបើកការប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់