- 2024-08-07 02:33:00
- បាល់ទាត់
UEFA បើកការស៊ើបអង្កេតរឿងប្ដូរអាជ្ញាកណ្ដាល VAR ក្នុងការប្រកួតរវាង Dynamo Kyiv និង Ranger
- 2024-08-07 02:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UEFA បើកការស៊ើបអង្កេតរឿងប្ដូរអាជ្ញាកណ្ដាល VAR ក្នុងការប្រកួតរវាង Dynamo Kyiv និង Ranger
ចន្លោះមិនឃើញ
Dynamo Kyiv របស់អ៊ុយក្រែន និង Ranger របស់ស្កុតឡែនបានបញ្ចប់ដោយលទ្ធផល១-១ក្នុងការប្រកួតជម្រុះជុំទី៣នៃពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ។
ក្នុងការប្រកួតនោះមានចំណុចគួរឲ្យកត់សម្គាល់មួយបានកើតឡើងដោយសារតែជិតដល់ម៉ោងប្រកួតទៅហើយស្រាប់តែ UEFA ទទួលរបាយការណ៍ថាមន្រ្តីអាជ្ញាកណ្ដាលដែលកាន់តួនាទីជា VAR ត្រូវបានផ្លាស់ប្ដូរ។ ដើមឡើយលោកBartosz Frankowski បុរសសញ្ជាតិប៉ូឡូញជាអ្នកកាន់ស្រាប់តែជិតដល់ម៉ោងប្រកួតទៅហើយ UEFA បែរជាទទួលរបាយការណ៍ថា តួនាទីនេះបែរជាលោក Tomasz Musial ជាអ្នកទទួលបន្ទុកទៅវិញ។
សូមបញ្ជាក់ថានេះជាការប្រកួតជើងទី១ប៉ុណ្ណោះខណៈជើងទី២នឹងធ្វើឡើងនៅទឹកដីរបស់ Ranger វិញម្ដង ហើយអ្នកឈ្នះនឹងឡើងទៅប៉ះក្រុម RB Salzburg ឬក៏ Twente នៅវគ្គចាញ់ធ្លាក់ជុំចុងក្រោយ៕