• 2024-08-06 13:04:32
  • បាល់ទាត់

Olmo ជិត​មក​លេង​នៅ​អេស្ប៉ាញ​វិញ​ហើយ

  • 2024-08-06 13:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Dani Olmo ជិត​ចេញ​ពី​ក្លឹប RB Leipzig ហើយ​មក​ចូល​រួម​ជាមួយ​ក្លឹប Barcelona ហើយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្លឹប Barca និង​ក្លឹប​អាល្លឺម៉ង់ RB Leipzig បាន​ព្រម​ព្រៀង​គ្នា​រឿង​តម្លៃ​ផ្ទេរ​ហើយ គឺ​ប្រមាណ ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ភាគី​ក្លឹប​អ្នក​មាន​បុណ្យ និង Olmo ផ្ទាល់​ក៏​យល់​ព្រម​គ្នា​ដែរ។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ កីឡាករ​អាល្លឺម៉ង់​វ័យ ២៦ ឆ្នាំ​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ Barcelona ឆាប់ៗ។ ខ្សែ​បម្រើ​ប្រយុទ្ធ​នឹង​ចុះ​កុងត្រា​រយៈ​ពេល ៦ ឆ្នាំ​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​រហូត​ដល់​ឆ្នាំ ២០៣០។

កីឡាករ Dani Olmo ចូល​រួម​ជាមួយ RB Leipzig តាំង​ពី​ឆ្នាំ ២០១៩ មក។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​ឲ្យ​ក្លឹប​សរុប ១៤៨ ប្រកួត និង​ស៊ុត​ចូល​សរុប ២៩ គ្រាប់។

Olmo គឺ​ជា​តារា​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ដោយ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ូ ២០២៤ កន្លង​ទៅ​ ហើយ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​កម្មវិធី​នេះ​ទៀត​ផង។

ក្រៅ​ពី Olmo ក្លឹប​អ្នក​មាន​បុណ្យ​កំពុង​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ​ស្លាប Nico Williams ពី​ក្លឹប Athletic Bilbao ដើម្បី​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ក្រុម​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី​លោក Hansi Flick។ បើ​ទោះ​ជា​មាន​ដំណឺង​ចចាមអារ៉ាម​មួយ​ចំនួន​ថា Williams ពិត​ជា​ចង់​មក​ចូល​រួម​ជាមួយ Barca តែ​ជាក់​ស្ដែង​ការចរចា​មិន​ទាន់​ចេញ​ផ្លែ​ផ្កា​ដុំ​កំភួន​នៅ​ឡើយ​គិត​មក​ទល់​ពេល​នេះ។ មូលហេតុ​ចម្បង​មួយ​គឺ ក្លឹប Barca និង Bilbao មិន​ទាន់​ត្រូវ​គ្នា​រឿង​ថ្លៃ​ផ្ទេរ ដោយ​ Bilbao ចង់​បាន​ប្រមាណ ៦៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្លឹប​អ្នក​មាន​បុណ្យ តែ​អ្នក​មាន​បុណ្យ​ចង់​ឲ្យ Bilbao ចុះ​តម្លៃ​ជាង​នេះ៕

ប្រភព៖ ESPN អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី