- 2024-08-05 04:00:00
- បាល់ទាត់
យុវជនចំណូលថ្មីរបស់ Chelsea បដិសេធចចាមអារ៉ាមរឿងចាកចេញពី Barca ព្រោះតែប្រាក់
- 2024-08-05 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនចំណូលថ្មីរបស់ Chelsea បដិសេធចចាមអារ៉ាមរឿងចាកចេញពី Barca ព្រោះតែប្រាក់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Marc Guiu បានមកកាន់ទឹកដីអង់គ្លេស Chelsea ដែលជាទឹកដីថ្មីរបស់ខ្លួន និងបានចូលរួមការប្រកួតមិត្តភាពក្នុងដំណើរកម្សាន្តនា សហរដ្ឋអាមេរិក បន្ទាប់ពីក្លឹបមានមូលដ្ឋាននៅអង់គ្លេសយកមកជាមួយតម្លៃ៥លានផោន។
ការមកកាន់អង់គ្លេសនេះខ្សែប្រយុទ្ធវ័យ១៨ឆ្នាំត្រូវបានគេគិតថា ចាកចេញពី Barcelona មកកាន់តោខៀវ នេះព្រោះតែប្រាក់ ដោយសារតែក្លឹបអ្នកមានបុណ្យមិនបានចង់លក់គេនោះទេ ហើយក៏បានដាក់គេឲ្យលេងក្នុងក្រុមធំបានចំនួន២ប្រកួតផងដែរ បន្ទាប់ពីយកគេចេញពី ឈុត U23 របស់ Barcelona ។ ក្នុងការចូលរួមទៅកាន់ USA ក្នុងដំណើរប្រកួតមិត្តភាពជាមួយតោខៀវ Marc Guiu ក៏រកបានមួយគ្រាប់ ក្នុងចំណោម ៤ប្រកួតក្នុងនាមជាខ្សែប្រយុទ្ធផងដែរ។
យ៉ាងណាគេបានបដិសេធចចាមអារ៉ាមខាងលើ និងមិនបន្តកុងត្រាថ្មីជាមួយ Barcelona ហើយមកកាន់ Chelsea ។ Marc Guiu បាននិយាយថា «...ព្រោះតែខ្ញុំស្រលាញ់ Chelsea ហើយនិងមានក្ដីស្រមៃចង់មកលេងនៅ Premier League ។ ទីនេះជាក្លឹបដែលមានប្រវត្តិដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ខ្ញុំបានធ្លាប់គិត និងស្រមៃចង់មកលេងនៅទីនេះ ហើយនេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ដែលធ្វើឲ្យខ្ញុំសម្រេចចិត្តដោយគ្មានស្ទាក់ស្ទើរនោះទេ»។
កន្លងមក Marc Guiu ធ្លាប់បានសួរ Enzo អ្នកចាត់ការរបស់ តោខៀវ ម្ដងហើយម្ដងទៀតពីរឿងផ្ទេរមកកាន់ តោខៀវនេះ «ថាតើវារួចរាល់ហើយឬនៅក្នុងការដែលខ្ញុំបានលេងនៅ Premier League មិនថាក្នុងលក្ខខណ្ឌណាក៏ដោយខ្ចីជើងឬក៏ទិញដាច់។ ពេលនោះក្លឹបបានឆ្លើយមកកាន់ខ្ញុំវិញថា ផ្ដោតតែលើការលេងក្នុងការប្រកួតមិត្តភាពនោះទៅ ហើយនឹងធ្វើអ្វីដែលខ្លួនមាន បង្ហាញគេគ្រប់គ្នាឲ្យបានឃើញទៅបានហើយ គ្រប់យ៉ាងនឹងរលូន» ៕