• 2024-07-24 11:34:16
  • បាល់ទាត់

Ederson ព្រមព្រៀង​ចូលរួមជាមួយ​ Al Ittihad ​

  • 2024-07-24 11:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ Ederson បាន​ព្រមព្រៀង​ផ្លាស់​ទៅ​កាន់​ក្លឹប​ Al Ittihad ក្របខ័ណ្ឌ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​។ នេះ​បើ​យោង​តាម​ការ​ចុះ​​ផ្សាយ​របស់​អ្នកកាសែត​ Fabrizio Romano ។

កីឡាករ​នេះ​បាន​យល់​ព្រម​នឹង​សំណើ​ផ្លាស់​ទៅ​ហើយ​ប៉ុន្តែ​ភាគី​ខាង​ក្លឹប​ទាំង​ពីរ​រវាង​ Manchester City និង​ Al Ittihad មិន​ទាន់​ត្រូវ​រ៉ូវ​តម្លៃ​គ្នា​។

ខាង​ Man City បាន​ដាក់​ថ្លៃ​ដាច់​ត្រឹម​ ៥០-៦០លាន​អ៊ឺរ៉ូ​ ទើប​ព្រម​ឲ្យ​អ្នកចាំទី​នេះ​ព្រម​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​នេះ​។

យ៉ាង​ណា​ខាង​ភាគី​ក្លឹប​ Man City ទំនង​ជា​ឲ្យ​កីឡាករ​នេះ​រូប​នេះ​ផ្លាស់​ទៅ​កាន់​ក្លឹប​ថ្មី​ខាង​លើ​នេះ​ហើយ​។

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Man City បាន​លើក​ឡើង​ពី​បញ្ហា​ខាង​លើ​ អ្វី​ៗ​នៅ​ពេល​នេះ​គឺ​សម្រេច​ទៅ​លើ​ Ederson ទេ​បើ​ជាក់​ស្ដែង​គឺ​លោក​ចង់​ឲ្យ​កីឡាករ​នេះ​បន្ត​នៅ​។

Ederson បាន​មក​លេង​ឲ្យ​ Man City តាំង​ពី​ឆ្នាំ​២០១៧មក​ ដោយ​ចូល​លេង​ឲ្យ​ Man City បាន​ ៣៣២ប្រកួត​។ កីឡាករ​នេះ​មាន​កុងត្រា​រហូត​ទៅ​ដល់​ឆ្នាំ​២០២៦ជា​មួយ​ Man City៕

ប្រភព៖ theguardian អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម