• 2024-07-20 08:20:00
  • បាល់ទាត់

Barcelona ​បាន​ដាក់​​សំណើ​​​លើ​កុង​ត្រា​៦​ឆ្នាំ​ទៅ​កាន់​ភ្នាក់ងារ​​របស់ Dani Olmo

  • 2024-07-20 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាសែត​របស់​អេស្ប៉ាញ Mundo Deportivo បាន​រាយការណ៍​ថា អ្នក​មាន​បុណ្យ​ Barcelona បាន​ឈាន​ដល់​ការ​​ដាក់​សំណើ​​ជា​ផ្លូវ​ការ​លើ​​តម្លៃ​នៃ​ការ​ផ្ទេរ​យក​ Dani Olmo ពី​ក្លឹប RB Leipzig ​ក្នុង​តម្លៃ​៦០​លាន អឺរ៉ូ។

​​​គេ​ដឹង​ថា កុង​ត្រា​របស់ Dani Olmo នៅ​ត្រឹម​ផុត​​២០២៤ នេះ​ប៉ុណ្ណោះ ​ហើយ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា គេ​មាន​ក្ដី​សុបិន​ចង់​​​​ត្រឡប់​ទៅ​លេង​នៅ​​​​ទឹក​ដី​អេស្ប៉ាញ​វិញ​។ ខណៈ​បច្ចុប្បន្ន​ក្លឹប​អ្នក​មាន​បុណ្យ​កំពុង​ដែរ​ដាក់​សំណើ​ទៅ​ហើយ​។

​យ៉ាង​ណា​ប្រសិន​បើ​សំណើ​នេះ​បាន​ដាក់ទៅ​មែន​ភាគរយ​ខ្ពស់​មែន​ទែន​ដែល​ Olmo ​នឹង​ទៅ​កាន់ Barca ។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ពិភព​លោក​ចាប់​អារម្មណ៍​ជា​ខ្លាំង​បន្ទាប់​ពី​គេ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ក្នុង​ព្រឹត្តិការណ៍​ EURO 2024 ដែល​ជួយ​អេស្ប៉ាញ​លើក​ពាន។

​ក្រៅ​ពី​សំណើ​នេះ​ Barcelona ត្រូវ​បាន​គេ​ដឹង​ថា ​កំពុង​ដាក់​គោលដៅ​យក​ Nico Williams ពី​ ATHLETIC CLUB BILBAO ផង​ដែរ​ ​ខណៈ​ដែល​សំណើ​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ថា សុទ្ធ​តែ​សង្ឃឹម​បាន​ជោគជ័យ​៕

Daro Ly

មតិយោបល់
អត្ថបទពេញនិយម