• 2024-07-19 02:00:00
  • បាល់ទាត់

Manchester City យក​បាន​យុវជន​​លេចធ្លោ​របស់​ប្រេស៊ីល​មួយ​រូប​​ទៀត​ហើយ

  • 2024-07-19 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ស្លាប ​​​​​Savinho ជា​កីឡាករ​របស់ Troyes ​ប៉ុន្តែ​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​កាន់ Girona ហើយ​បាន​ជួយ​ក្លឹប​​មួយ​នេះ​ឲ្យ​បញ្ចប់​ទៅ​ដោយ​​ទទួល​​បាន​លេខ​៣​​ក្នុង​តារាង La Liga ​កាល​ពី​រដូវ​កាល​មុន​។ ​ពេល​នេះ​មេឃខៀវ​ Manchester City បាន​សម្រេច​ចុះ​កុង​ត្រា​យក​​យុវជន​២០​ឆ្នាំ​ និង​ជា​កីឡាករ​​ជម្រើស​​ជាតិ​ប្រេស៊ីល​រូប​​នេះ​​​ក្នុង​តម្លៃ​៤០​លាន​អឺរ៉ូ ​ដែ​​ល​មាន​សុពលភាព​​​កុង​ត្រា​រហូត​ដល់​​ឆ្នាំ​២០២៩ ។

​ក្នុង​បទ​សម្ភាសន៍​ក្រោយ​មក​កាន់ Man City យុវជន​២០​ឆ្នាំ​ខាង​លើ​បាន​និយាយថា « City ជា​ក្លឹប​ធំ​បំផុង​មួយ​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​និង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Pep Guardiola អ្នក​ចាត់​ការ​ល្អ​​​បំផុត​ក្នុង​លោក​​ និ​ង​ជា​អ្នក​ចាត់​ការ​ដែល​ល្អ​បំផុត​ជា​រៀង​រហូត​ក្នុង​ចិត្ត​របស់​ខ្ញុំ​ផង​ដែរ​»។

​​​​​​​​​Sav in​ho ​បាន​ចាប់​​​ផ្ដើម​​បាល់ទាត់​អាជីព​ក្នុង​កំឡុង​ឆ្នាំ​២០២០​ ដល់ ២០២២ ជា​មួយ​ក្លឹប Atletco Minei ​ro ក្រោយ​មក​ក៏​បាន​ទិញ​មក​កាន់ Troyes នៅ​ឆ្នាំ ២០២២ ។ ដ្បិត​តែ​ទិញ​មក​ពេល​នោះ​ Troyes កំពុង​លេង​នៅ​លីគ​ទី​២​​របស់​​បារាំង ប៉ុន្តែ​គេ​មិន​បាន​ចូល​លេង​ទេ​គឺ​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​កាន់ ​PSV Eindhoven ក្នុង​រដូវ​កាល​២០២២-២០២៣។ បន្ទាប់​ទៅ​​កាន់​ទឹក​ដី​ហុល្លង់ និង​ចូលលេង​បាន​ត្រឹម​៨​ប្រកួត​​ ​ហើយ​ដោយសារ​តែ​ក្លឹប​យល់​ថា​ចង់​បង្កើត​ឱកាស​ឲ្យ​គេ​​លេង​បាន​​កាន់​តែ​ច្រើន ​PSV ក៏​សម្រេច​ឲ្យ​ Girona ខ្ចី​ជើង​បន្ត​​ទៀត​នា​រដូវ​កាល​មុន​២០២៣-២០២៤ នៅ​ទី​នោះ​គេ​ធ្វើ​បាន​ល្អ​ដោយ​រក​បាន​១១​គ្រាប់​ និង​​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​រក​គ្រាប់​​បាន​១០​លើក​គ្រប់​ការ​ប្រកួត​នៅ អេស្ប៉ាញ​។

​បន្ទាប់​​ពី​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​បែប​នេះ​គេ​ក៏​​ត្រូវ​បាន​ជម្រើស​ជាតិ​ប្រេស៊ីល​កោះ​ហៅ​ឲ្យ​ជាប់​ជម្រើស​ជាតិ​ជា​លើក​ដំបូង និង​បាន​ចូល​លេង​ពាន​ Copa America 2024 នៅ​ USA ហើយ​រក​បាន​១​គ្រាប់​ក្នុង​ជំនួប​ទល់ ប៉ារ៉ាហ្គាយ ​វគ្គ​ជម្រុះ​ក្នុង​ពូល​​ផងដែរ​​៕

ប្រភព៖ BBC Daro Ly

មតិយោបល់