• 2024-07-19 01:10:00
  • បាល់ទាត់

គ្រូ​បង្វឹក​របស់ Bilbao « ​ខ្ញុំ​ជឿ​​លើ Williams ​ព្រោះ​គាត់​កំពុង​រីករាយ​ជាមួយ​យើង​»​

  • 2024-07-19 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកErnesto Valverde ​គ្រូ​បង្វឹក​របស់​ក្លឹប Athletic Bilbao បញ្ជាក់​ពី​​រឿង​នៃ​ការ​ចាក់​ចេញ​​របស់​កីឡាករ​ឆ្នើម Nico Williams ​​​ដែល​វា​នឹង​កើត​ឡើង​នា​​​​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​។

​​​Nico Williams ​​​និង​ក្លឹប Athletic Bilbao សល់​កុង​ត្រា​រហូត​ដល់​ ២០២៧ ​​ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ចង់​បាន​​កីឡាករ​រូប​នេះ​ ។​ បន្ទាប់​ពី​គេ​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ និង​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​លើក​ពាន EURO 2024 ​បន្ទាប់​ពី​ស៊ុត​ចូល​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​ដែល​បញ្ចប់​ទៅ​២-១។

បើ​តាម​របាយការណ៍​ពី​កាសែត​​អេស្ប៉ាញ​ Mundo Deportivo បាន​ឲ្យ​ដឹង​ថា ​ប្រធាន​គ្រប់​គ្រង​ផ្នែក​កីឡា​របស់​​ក្លឹប Barcelona និង​​ភ្នាក់​ងារ​របស់​​ Deco ​​បាន​ជួប​ជជែក​​គ្នា​រួច​​ហើយ ​កាល​ពី​ថ្ងៃ​​អង្គារ ដើម្បី​​ពិភាក្សា​​ ពី​រឿង​​កុង​ត្រា​រ​វាង ​​Nico Williams ​និង​ក្លឹប Barcelona នៅ​ក្នុង​​សណ្ឋាគារ​មួយ​កន្លែង​​នៅ​​​ទីក្រុង Zaragoza ។ ​

លោក Ernesto Valverde ​​បាន​​​ទាំង​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​​អ្វី​ដែល​កីឡាករ​របស់​លោក Nico Williams ​​​​បាន​ធ្វើ​​នា​ពេល​កន្លង​ពិសេស​ក្នុង​ការ​បង្ហាញ​នា​ព្រឹត្តិការណ៍ EURO 2024និង​បាន​និយាយ​ថា «​ខ្ញុំ​មិន​មាន​ការ​សង្ស័យ​សម្រាប់ Nico Williams ពេល​នេះ​ខ្ញុំ​ឃើញ​គាត់​កំពុង​វិវឌ្ឍន៍​ខ្លួន​ទៅ​រក​ភាព​ល្អ​ប្រសើរ​ហើយ។ បាទ​!​​ខ្ញុំ​ឃើញ​គាត់​ពេល​នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ដែ​ល​គ្រប់​គ្នា​ចង់​បាន​គាត់​ នេះ​ហើយ​ជា​អ្វី​ដែល​គ្រូ​គ្រប់​គ្នា​ចង់​ឃើញ​សិស្ស​របស់​ខ្លួន​ ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​។ សម្រាប់​ក្លឹប​យើង​ឆ្នាំ​នេះ​មាន​ការ​ប្រកួត​ពាន​រង្វាន់​ច្រើន...​យ៉ាង​ណា​ខ្ញុំ​មាន​​ទំនុក​ចិត្ត​លើ ​Nico Williams ​និង​ជឿជាក់​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់​»។

​​​​​​​​​​​​​​លោក​បាន​បន្ថែម​ទៀត​ថា ​«​យើ​ង​ដឹង​ហើយ​​គាត់​ ( ​Nico Williams ) មិន​មែន​ជា​កីឡាករ​តែ​ម្នាក់​ទេ ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ចេញ​ពី​នេះ​ទៅ​នោះ​ ពោល​គឺ​មាន​កីឡាករ​ច្រើន​ទៀត​​ ប៉ុន្តែ​​យើង​ត្រូវ​រង់ចាំ​មើល​ដល់​​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នា​ចុង​ខែ​សីហា​ ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​។ Williams ជា​កីឡាករ​​ល្អ​ម្នាក់​​ក្នុង​លោក​ដូច្នេះ​ពិត​ជា​មាន​ការ​ចង់​បាន​ពី​សំណាក់​ក្លឹប​ជា​ច្រើន​​បែប​នេះ​ហើយ ប៉ុន្តែ​​គាត់​កំពុង​តែ​សប្បាយ​រីករាយ​ជាមួយ​យើង យ៉ាង​ណា​យើង​នៅ​រង់ចាំ​គាត់​ត្រឡប់​ពី​វិស្សមកាល​​សិន​»។ ​​​​​

ប្រភព៖ barcablaugranes Daro Ly

មតិយោបល់
អត្ថបទពេញនិយម