• 2024-07-17 13:15:28
  • បាល់ទាត់

Luka Modric បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Real Madrid ជា​ផ្លូវការ​

  • 2024-07-17 13:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Luka Modric បាន​បន្ត​កុងត្រា​ថ្មី​ជា​ផ្លូវការ​ជា​មួយ​ក្លឹប​ Real Madrid នៅ​ក្នុង​ថ្ងៃ​នេះ​ជា​ផ្លូវការ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

កីឡាករ​នេះ​ និង​ក្លឹប​បាន​ព្រមព្រៀង​គ្នា​បន្ត​កុងត្រា​ថ្មី​រយៈពេល​១ឆ្នាំ​​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥។

ការ​បន្ត​លេង​នៅ​ក្លឹប​ Real Madrid នេះ​ជា​ក្ដី​ស្រមៃ​របស់​ Modric ដោយ​កីឡាករ​ចង់​ចូលនិវត្តន៍​នៅ​ក្លឹប​នេះ​តែ​ម្ដង​។ កីឡាករ​នេះ​ធ្លាប់​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ចុង​ខែ​កន្លង​ទៅ​នេះ​ថា​៖" ខ្ញុំ​តែង​តែ​និយាយ​ថា​ ខ្ញុំ​ចង់​ចូល​និវត្តន៍​នៅ​ក្លឹប​មួយ​នេះ​ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​។ វា​ដូច​ជា​សុបិន​អញ្ចឹង​ ខ្ញុំ​ចាត់​ទុក​ទី​នេះ​ជា​ផ្ទះ​របស់​ខ្ញុំ​។ Real Madrid នៅ​តែ​ជា​ក្លឹប​នៃ​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​ចង់​បាន​ Farewell ដូច​ Toni Kroos ដែរ​ ពិត​ជា​អស្ចារ្យ​មែន​ទែន​ "។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Athletic កីឡាករ​នេះ​សុខ​ចិត្តកាត់​ប្រាក់​ខែ​របស់​ខ្លួន​ដើម្បី​តែ​នៅ​បន្ត​ Real Madrid ព្រោះ​តែ​ចង់​បន្ត​ប្រវត្តិសាស្ត្រ​ជា​មួយ​ក្លឹប​នេះ​។

Modric ជា​កីឡាករ​ដែល​មក​លេង​ឲ្យ​ Real តាំង​ពី​ឆ្នាំ​២០១២​មក​ ដោយ​ចូល​លេង​ប្រកួត​សរុប​ ៥៣៤ប្រកួត​ និង​ស៊ុត​ចូល​ ៣៩គ្រាប់​។ កីឡាករ​នេះ​បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​តូច​ធំ​អស់​ហើយ​ដោយ​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​ និង​ UEFA Champions League ជា​ដើម​។ កីឡាករ​នេះ​ក៏​ធ្លាប់​ឈ្នះ​ពាន​ Ballon D'or ផង​ដែរ​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​៕

ប្រភព៖ Real Madrid អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម