• 2024-07-17 01:00:00
  • បាល់ទាត់

« Where is Musiala? » ​Morata ស្រែក​ចំពោះមុខ​អ្នក​គាំទ្រ​​អេស្ប៉ាញ​​ក្នុង​កម្មវិធី​អបអរ​ពាន EURO 2024

  • 2024-07-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ព្រឹត្តិការណ៍ EURO 2204 បាន​បញ្ចប់​ទៅ​ហើយ ខណៈ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​​គ្រង​ជើងឯក​ដោយ​ផ្ដួល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ២-១ ស្រប​ពេល​ដែល​​ម្ចាស់​ផ្ទះ​​អាល្លឺម៉ង់ ក៏​បាន​ធ្លាក់​ត្រឹម​វគ្គ៨​ចុង​ក្រោយ​ក្រោម​​ថ្វី​ជើង​អេស្ប៉ាញ​ផង​ដែរ​។

ក្នុង​ពេល​អបអរ​លើក​ពាន​​​ EURO ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ Alvaro Morata បាន​​ស្រែក​​រក​ឈ្មោះ Jamal Musiala ​ថា «Where is Musiala?» ដែល​មាន​ន័យ​ថា « ឯណា​ទៅ Musiala ? » ក្នុង​ន័យ​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា Morata មាន​ចេតនា​ឌឺដង​ទៅ​​កាន់​​ខ្សែ​ប្រយុទ្ធ​ជម្រើ​ស​ជាតិ​​អាល្លឺម៉ង់ ព្រោះ​កន្លង​មក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Musiala ត្រូវ​បាន​គេ​ប្រដូច​​ទៅ​ហ្នឹង Lamine Yamal របស់​ជម្រើស​ជាតិ​អេស្ប៉ាញ។

សូម្បី​តែ​គ្រូ​របស់​ អាល្លឺម៉ង់​លោក J. Nagelsmann ធ្លាប់​បាន​និយាយ​មុន​ការ​ប្រកួត​រវាង​អាល្លឺម៉ង់ និង​ អេស្ប៉ាញ ដែរ​​ថា លោក​មិន​រវល់​រឿង​ទម្រង់​លេង​របស់​ Yamal ទេ ​ផ្ទុយ​ទៅ​វិញ​លោក​មាន​ការ​ជឿ​ទុកចិត្ត​ចំពោះ​កីឡាករ​របស់​លោក Musiala នៅ​តំបន់​ប្រយុទ្ធ​។ ហើយ​​ក្រោយ​មក អេស្ប៉ាញ ក៏​បាន​ទម្លាក់​អាល្លឺម៉ង់​ ត្រឹម​វគ្គ​​នោះ​ទៅ​។

​យ៉ាង​ណា​ការ​ស្រែក​ហៅ​ឈ្មោះ​កីឡាករ​ផ្សេង​ក្នុង​ពេល​អបអរ​របស់​ខ្លួន បែប​ឌឺដង​ដូច្នេះ​កីឡាករ​អាជីព​ក្នុង​លោក​ស្ទើរ​តែ​គ្មាន​ទេ។ ខណៈ​ដែល​ការ​ស្រែក​របស់ Morata ដូច្នេះ​​វា​​មិន​មែន​ជា​ចំណុច​វិជ្ជមាន​ឡើយ​។

​ចុះ​ប្រិយមិត្ត​វិញ​យល់​បែប​ណា​​សម្រាប់​ការ​ស្រែក​ហៅ​ឈ្មោះ Musiala ​របស់ Morata ខុស​ឬ​ត្រូវ​? ​​​​​​​

ប្រភព៖ Sports Keeda Daro Ly

មតិយោបល់
អត្ថបទពេញនិយម