• 2024-07-16 04:36:00
  • បាល់ទាត់

អីយ៉ាស់! Rodri ​ត្រូវ​បាន​ភ្នាក់ងារ​របស់ Real Madrid កំពុង​តាម​ចែចូវ​ តែ​គេ​ឆ្លើយ​ថា...

  • 2024-07-16 04:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ជួយ​ជម្រើស​ជាតិ​អេស្ប៉ាញ​របស់​ខ្លួន​លើក​ពាន EURO 2024 ថ្មី​ៗ Rodrigo កំពុង​ត្រូវ​បាន​ក្លឹប​យក្ស​ស្ដេច​ស​ Real Madrid សំឡឹង​ឃើញ និង​បាន​បញ្ជូន​ភ្នាក់ងារ​ឲ្យ​តាម​ចែចូវ​យក​​​ខ្សែបម្រើ​ និង​ជា​តារា​ឆ្នើម​របស់​មេឃខៀវ Manchester City ​ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ។

​ឆ្លើយ​តប​ជាមួយ​ការ​​តាម​លួងលោម​ពី​សំណាក់​ក្រុម​ Real Madrid និង​ពិសេស​ពី​សំណាក់​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ Dani Carvajal ​ខ្សែបម្រើ​ដ៏​សំខាន់​របស់​ មេឃខៀវ បាន​និយាយ​ថា «​ខ្ញុំ​រីករាយ​នៅ​ទីនេះ​ ( Manchester City ) ខ្ញុំ​កំពុង​​តែ​លេង​នៅ​ក្លឹប​ធំ​ជាង​គេ​មួយ​ ក្នុង​ចំណោម​ក្លឹប​ធំ​ៗ​​​ក្នុង​ពិភព​លោក ដូច្នេះ​ខ្ញុំ​ពិត​ជា​មិនទាន់​គិត​ពី​រឿង​ចង់​ចាក​ចេញ​ឡើយ​។ បាទ​!​វា​ច្បាស់​ណាស់​សម្រាប់​ខ្ញុំ​​គឺ​ខ្ញុំ​កំពុង​តែ​រីករាយ​ជាមួយ​វា​ទាំង​អស់​នេះ​»។

​កីឡាករ​ដដែល​បាននិយាយ​​ទៀត​ថា «​ខ្ញុំ​នៅ​សល់​កុង​ត្រា​ជាមួយ​ ​Manchester City ៣​ឆ្នាំ​ទៀត​ ហេតុ​ដូច្នេះ​មាន​រឿង​អ្វី​កើត​ឡើង​បន្ទាប់​មក​ទៀត​គឺ​មាន​តែ​រង់ចាំ​មើល​ ពេល​ចប់​កុង​ត្រា​ប៉ុណ្ណោះ​​។

Rodri បាន​មក​កាន់​ទឹក​ដី​អង់គ្លេស​កាល​ឆ្នាំ​២០១៩ ដោយ​កាល​នោះ​ផ្ទេរ​មក​ពី​ក្លឹប​យក្ស​អេស្ប៉ាញ AT Madrid បើ​គីត​មក​ដល់​ពេល​នេះ​គេ​បាន​ចូលលេង​សរុប​​ប្រមាណ​១៧២​ប្រកួត​​ហើយ​ឲ្យ​ Manchester City និង​រក​បាន​២២​គ្រាប់​ ដ្បិត​តែ​រក​គ្រាប់​មិន​សូវ​បាន​ច្រើន​​ ប៉ុន្តែ Rodri ជា​​អ្នក​នាំ​លេង​ដ៏​សំខាន់​របស់ មេឃ​ខៀវ នៅ​តំបន់​បម្រើ​កណ្ដាល​៕ ​​​​​

Daro Ly

មតិយោបល់
អត្ថបទពេញនិយម