- 2024-07-12 00:30:00
- បាល់ទាត់
EURO 2024 ឈានដល់វគ្គផ្ដាច់ព្រ័ត្រទៅហើយចុះបើសិនឈ្នះជើងឯកតើបានប្រាក់រង្វាន់ប៉ុន្មានទៅ?
- 2024-07-12 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EURO 2024 ឈានដល់វគ្គផ្ដាច់ព្រ័ត្រទៅហើយចុះបើសិនឈ្នះជើងឯកតើបានប្រាក់រង្វាន់ប៉ុន្មានទៅ?
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ EURO 2024 កំពុងដំណើរការ និងឈានដល់វគ្គផ្ដាច់ព្រ័ត្រទៅហើយ ដោយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងប៉ះក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។
ការប្រកួតបានចាប់ផ្ដើមចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បើគិតទៅមានរយៈពេល១ខែពេញ ហើយក្នុងនោះមានចំនួន ៥១ប្រកួតក្នុងវគ្គជម្រុះតាមពូល និងមានចំនួន១៥ប្រកួតសម្រាប់វគ្គចាញ់ធ្លាក់។
ព្រឹត្តិការណ៍ EURO បានបង្កើតឡើងកាលពីឆ្នាំ១៩៦០ ហើយបើគិតទៅមានចំនួន ៦៤ឆ្នាំហើយ ខណៈក្រុមជម្រើសជាតិអង់គ្លេសបានចូលរួមលេងពាននេះដំបូងបង្អោះនៅឆ្នាំ១៩៦៨ មកទល់ពេលនេះមិនទាន់ស្គាល់ជាតិឈ្នះពាននេះម្ដងណាឡើយ។ ដោយឡែកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញវិញពួកគេធ្លាប់ឈ្នះបានចំនួន៣ដងរួចមកហើយ។
បើនិយាយពីប្រាក់រង្វាន់វិញគណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានបញ្ចេញកាលពីខែធ្នូឆ្នាំ២០២៣ និងត្រូវបានកំណត់យ៉ាងច្បាស់ដោយគិតស្មើហ្នឹងប្រាក់រង្វាន់កាលឆ្នាំ២០២០តែម្ដងគឺសរុបមានចំនួន ៣៣១ លានអឺរ៉ូ។ ប្រាក់រង្វាន់សរុបចំនួន ៣៣១លានអឺរ៉ូនេះត្រូវបានបែងចែកទៅតាមការប្រកួតនីមួយៗរហូតដល់រកឃើញក្រុមឈ្នះជើងឯក។
ប្រាក់រង្វាន់សរុបនេះបែងចែកដូចតទៅ៖
១-ក្រុមដែលបានឡើងមកដល់វគ្គ៣៦ក្រុមឬជម្រុះតាមពូលទទួលបាន ៩,២៥លានអឺរ៉ូ
២-ប្រាក់រង្វាន់សម្រាប់ឈ្នះ១ប្រកួតទទួលបាន១លានអឺរ៉ូ ហើយបើស្មើទទួលបាន៥០ម៉ឺនអឺរ៉ូ
៣-បើឡើងមកដល់វគ្គ១៦ក្រុមវិញពួកគេនឹងទទួលបាន១,៥លានបន្ថែមទៀត
៤-បើឡើងមកដល់វគ្គ៨ក្រុមចុងក្រោយនឹងទទួលបាន ២,៥លានអឺរ៉ូបន្ថែមទៀត
៥-បើឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងទទួលបាន៤លានអឺរ៉ូបន្ថែមទៀត
៦-ក្រុមឈ្នះជើងឯងរងទទួលបាន៥លានអឺរ៉ូបន្ថែម
៧-ឈ្នះជើងឯកទទួលបាន៨លានអឺរ៉ូបន្ថែម
ដូច្នេះបើសិនក្រុមជម្រើសជាតិរបស់ប្រទេសណាមួយឈ្នះទាំង៣ប្រកួតកាលក្នុងពូលហើយគ្រងជើងឯកទៀតនោះពួកគេនឹងទទួលបានប្រាក់រង្វាន់សរុបប្រមាណជា២៨,២៥លានអឺរ៉ូ ។
សូមបញ្ជាក់ថា កាលជំនួបក្នុងពូលគឺជម្រើសជាតិអេស្ប៉ាញឈ្នះទាំង៣ប្រកួត ខណៈក្រុមជម្រើសជាតិអង់គ្លេសឈ្នះ១និងស្មើ២ប្រកួត៕