• 2024-07-11 00:45:00
  • បាល់ទាត់

Watkins ៖ ខ្ញុំ​មិន​ដែល​ធ្លាប់​គិត​ថា ខ្ញុំ​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ទេ​

  • 2024-07-11 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​​​ជម្រើស​ជាតិ​អង់គ្លេស​ Ollie Watkins ​បាន​សម្ដែង​ការ​អបអរ​ជា​ខ្លាំង​បន្ទាប់​ពី​គេ​​​រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង​ ដើម្បី​ជួយ​អង់គ្លេស​ឲ្យ​ឡើង​ទៅ​កាន់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​បន្ទាប់​ពី​ទម្លាក់​ក្រុម​ខ្លាំង​​ ហុល្លង់ ២-១ កាល​ពី​ម៉ោង​២​យប់​ថ្ងៃ​ទី​១០ ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​កក្កដា ​ឆ្នាំ​២០២៤ ​ក្នុង​ព្រឹត្តិការណ៍ EURO 2024 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​។

មួយ​គ្រាប់​នៅ​នាទី​ទី​៩០+១ ក្នុង​ការ​បន្ថែម​ម៉ោង​ត្រឹម​តែ​២​នាទី​វា​គ្រប់​គ្រាន់​ឲ្យ​អង់គ្លេស​ឡើង​ទៅ​ដោយ​ស្រួល​​ ដើម្បី​ជួប​អេស្ប៉ាញ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ យ៉ាង​ណា​ក្រោយ​ពេល​ប្រកួត​ចប់​ភ្លាម​ហើយ​មួយ​គ្រាប់​របស់ Ollie Watkins ​បាន​ធ្វើ​ឲ្យ​គេ​មាន​​​ការ​រំភើប​ជា​ខ្លាំង​ និង​បាន​​និយាយ​ពី​ពាក្យ​ក្នុង​ចិត្ត​ថា «​​ខ្ញុំ​មិន​ដែល​ធ្លាប់​ស្រមៃ​ថា​បាន​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ទេ​។ ​កាល​ពី​៩​ឆ្នាំ​មុន​ខ្ញុំ​លេង​ឲ្យ​​ក្រុម​មួយ​ដែល​គេ​មិន​ស្គាល់​បើ​និយាយ​ពី​កម្រិត​លីគ​គឺ​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​​​​ផង​»។

​កីឡាករ​ដដែល​បាន​បន្ថែម​ថា ​​«​បើ​និយាយ​ដោយ​ស្មោះត្រង់​ខ្ញុំ​មិន​ធ្លាប់​ស្រមៃ​បែប​នេះ​ទេ​។ ខ្ញុំ​មិន​អាច​កុហក​ខ្លួនឯង​ និង​អ្នក​ទាំង​អស់​គ្នា​បាន​ទេ ការ​រក​គ្រាប់​បាល់​ឲ្យ​អង់គ្លេស​​​​គឺ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​ ហើយ​ពិសេស​នោះ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​បែប​នេះ​ទៀត​បើ​គិត​ទៅ​វា​ពិត​ជា​ពិសេស​សម្រាប់​ខ្ញុំ​ខ្លាំង​មែនទែន​»។

​​​​​​Ollie Watkins ​​បាន​ប្ដូរ​ចូល​លេង​ទល់​ហុល្លង់​នា​ទី​៨១ ​ជំនួស​ Harry Kane ហើយ​​​នេះ​ជា​ការ​​ប្ដូរ​ចូល​លើក​ទី​២​​គិត​ចាប់​ពី​ព្រឹត្តិការណ៍ EURO 2024 ចាប់ផ្ដើម​ ហើយក៏​​​​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​ក្នុង​ព្រឹត្តិការណ៍​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ​ដែរ​​៕

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី