• 2024-07-10 03:04:32
  • បាល់ទាត់

Dani Olmo មិនទាន់​ផ្ទេរ​មក​ Barcelona ដាក់មួយឃ្លា​នេះ​ Leipzig ចុកឈាម​

  • 2024-07-10 03:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«​ទោះ​ខ្ញុំ​នៅ​ទីណា​​ក៏​ផ្ទះ​របស់​ខ្ញុំ​ និង​កន្លែង​ដែល​ខ្ញុំ​ចង់​នៅ​ខ្លាំង​បំផុត​គឺ Barcelona » នេះ​ជា​ការ​លើក​ឡើង​របស់​ Dani Olmo ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​ជម្រើស​ជាតិ​អេស្ប៉ាញ​ ដែល​កំពុង​តែ​ជួយ​ជម្រើស​ជាតិ​របស់​​ខ្លួន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ EURO 2024 តាម​រយៈ​ការ​រក​បាន​១​គ្រាប់​ជួយ​ អេស្ប៉ាញ​ទម្លាក់​បារាំង​ ២-១ ។

​Dani Olmo ​ជា​អតីត​​យុវជន​របស់​ក្លឹប Barcelona ​ហើយ​បច្ចុប្បន្ន​នេះ​​គេ​ស្ថិត​នៅ​កុង​ត្រា​ជាមួយ​ RB Leipzig រហូត​ដល់​ផុត​ឆ្នាំ​២០២៤​ ប៉ុន្តែ​​​ក្លឹប​អ្នក​មាន​បុណ្យ​កំពុង​រក​វិធី​ក្នុង​ការ​នាំ​យក Dani Olmo ​​មក​ចាប់​ដៃគូ​ជា​មួយ Lamine Yamal លេង​នៅ​តំបន់​ប្រយុទ្ធ​ជា​មួយ​គ្នា។

​​​ទោះ​ជា​កំពុង​តែ​លេង​ឲ្យ RB Leipzig ប៉ុន្តែ Dani ហាក់​សម្ដែង​ក្ដី​អាល័យ​និង​ចង់​វិល​ទៅ​កាន់​ទីតាំង​ដែល​ខ្លួន​ធ្លាប់​ហាត់​កាល​នៅ​​ក្មេង​។ បើ​គិត​ជា​ពេល​វេលា​រយៈ​ពេល​៦​ឆ្នាំ​ដែល​​គេ​បាន​ចាប់​អាជីព​ជាមួយ Barcelona កាល​នៅ​​ជា​យុវជន​គេ​​មាន​មិត្តភ័ក្ដិ​ជា​ច្រើន​នៅ​​ទី​នោះ ​ដែល​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​គ្រប់​ពេល។ «ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ទៅ​ទីនោះ​ (Barcelona ) អេស្ប៉ាញ​ជា​ផ្ទះ​របស់​ខ្ញុំ​ ហើយ​ជា​កន្លែង​ដែល​ខ្ញុំ​ស្រលាញ់​ខ្លាំង​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ​»។ នេះ​ជា​ការ​បញ្ជាក់​របស់ Dani Olmo ។

​បច្ចុប្បន្ន​នេះ Dani Olmo ​​កំពុង​តែ​ចាប់​ដៃ​គូ​គ្នា​យ៉ាង​ល្អ​ជា​មួយ Lamine Yamal ​ក្នុង​ការ​ជួយ​ជម្រើស​ជាតិ​អេស្ប៉ាញ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ UERO 2024 ។ គិត​ត្រឹម​នេះ​ Dani Olmo រក​បាន​៣​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ​ ( Assist ) ​​បាន​ចំនួន ២ លើក ហើយ​ ក្នុង​ការ​លេង​៥​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការណ៍​​មួយ​នេះ ហើយ​៣​គ្រាប់​នេះ​គឺ​ជា​ចំនួន​គ្រាប់​បាល់​ច្រើន​ក្នុង​ចំណោម​ Top Scorers នា​ពេល​បច្ចុប្បន្ន​គឺ​មាន Cody Cakpo របស់​ហុល្លង់ និង Jamal Musiala របស់​អាល្លឺម៉ង់​ជាដើម៕ ​​​​

​​

Daro Ly

មតិយោបល់