• 2024-07-09 14:59:06
  • បាល់ទាត់

តម្លៃ​សំបុត្រ​ទស្សនា​ការ​ប្រកួត​របស់​ក្លឹប​ធំៗ​នៅ​អង់គ្លេស​គឺពិតជា​ថ្លៃ​មែន

  • 2024-07-09 14:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស (English Premier League) គឺ​ជា​លីគ​បាល់ទាត់​ដែល​ល្បីល្បាញ​លំដាប់​ពិភព​លោក ហើយ​មាន​អ្នក​ទស្សនា​រាប់​រយ​លាន​នាក់​ នេះ​បើ​រាប់​ទាំង​អ្នក​ទៅ​មើល​ផ្ទាល់ និង​អ្នក​ទៅ​មើល​តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់។

ប្រជាប្រិយ​ភាព​យ៉ាង​សម្បើម​នេះ កើត​ចេញ​ពី​កត្តា​ច្រើន ក្នុង​នោះ​រួម​មាន​ភាព​ប្រកួត​ប្រជែង​ក្នុង​លីគ​ដោយ​មាន​ក្លឹប​ធំៗ​ច្រើន ភាព​ជប់​ចិត្ត​ដិត​អារម្មណ៍​ក្នុង​ការ​ប្រកួត​ ហេដ្ឋារចនាសម្ព័ន្ធ​របស់​លីគ​ល្អ និង​ភាព​ទំលំទូលាយ​នៃ​ការ​ផ្សព្វផ្សាយ​ការ​ប្រកួត​ក្នុង​លីគ​ជា​ដើម។ ភាព​ល្បីល្បាញ​នេះ ធ្វើ​ឲ្យ​ក្លឹប​នៅ​ក្នុង​លីគ​ ជា​ពិសេស​ក្លឹប​ធំៗ រក​ចំណូល​បាន​ច្រើន ព្រោះ​មាន​អតិថិជន​ចាប់​អារម្មណ៍​ចង់​ទស្សនា​មាន​ចំនួន​ច្រើន ដែល​ជា​មូលហេតុ​មួយ​ជម្រុញ​ឲ្យ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​មាន​តម្លៃ​ថ្លៃ។

ប្រភពរូប៖ Sky Sport

យោង​តាម​ការ​ស្រាវជ្រាវ​របស់​សារព័ត៌មាន​ The Athletic បាន​ឲ្យ​ដឹង​ថា ចំពោះ​ក្លឹប​ធំៗ​នៅ​អង់គ្លេស​ដូច​ជា ក្លឹប Arsenal ក្លឹប Chelsea ក្លឹប Manchester City ក្លឹប Manchester United ក្លឹប Liverpool និង​ក្លឹប​ Tottenham Hotspur សំបុត្រ​ចូល​ទស្សនា​ផ្ទាល់ ត្រូវ​បាន​បែងចែក​ទៅ​តាម​ទីតាំង និង​កៅអី​ទស្សនា​ជិត ឬ​ឆ្ងាយ។ ក្លឹប​ធំៗ​ក្នុង​លីគ​កំពូល​អង់គ្លេស ​លក់​សំបុត្រ​សម្រាប់​ប្រកួត​ក្នុង​ដី​រយៈ​ពេល​មួយ​រដូវ​កាល​តែ​ម្ដង (ជាង ២០ ប្រកួត)។ ក្នុង​ចំណោម​ក្លឹប​ធំៗ​ទាំង ៦ នៅ​អង់គ្លេស តម្លៃ​សំបុត្រ​ធូរ​ថ្លៃ​ជា​មធ្យម ៨០០ ដុល្លារ​សហរដ្ឋ​អាមេរិក និង​តម្លៃ​សំបុត្រ​ប្រភេទ​ថ្លៃ​ជា​មធ្យម ១,៨០០ ដុល្លារ​សហរដ្ឋអាមេរិក នៅ​រដូវ​កាល ២០២៣/២០២៤។

ខាង​ក្រោម​ជា​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់ពេញ​មួយ​រដូវ​កាល​របស់​ក្លឹប​ធំៗ​ទាំង ៦ នៅ​អង់គ្លេស​កាល​ពី​រដូវ​កាល​មុន៖

ក្លឹប​ Arsenal៖ តម្លៃ​សំបុត្រ​ធូរ​ថ្លៃ​បំផុត​គឺ​ប្រមាណ ១,២០០ ដុល្លារ​សហរដ្ឋអាមេរិក និង​តម្លៃ​សំបុត្រ​ថ្លៃ​បំផុត​គឺ​ប្រមាណ ២,៣០០ ដុល្លារ​សហរដ្ឋអាមេរិក។

ក្លឹប Chelsea៖ តម្លៃ​សំបុត្រ​ធូរ​ថ្លៃ​បំផុត​គឺ​ប្រមាណ ៨០០ ដុល្លារ​សហរដ្ឋអាមេរិក និង​តម្លៃ​សំបុត្រ​ថ្លៃ​បំផុត​គឺ​ប្រមាណ ១,២០០ ដុល្លារ​សហរដ្ឋអាមេរិក។

ក្លឹប Manchester City៖ តម្លៃ​សំបុត្រ​ធូរ​ថ្លៃ​បំផុត​គឺ​ប្រមាណ ៥០០ ដុល្លារ​សហរដ្ឋអាមេរិក និង​តម្លៃ​សំបុត្រ​ថ្លៃ​បំផុត​គឺ​ប្រមាណ ១,២០០ ដុល្លារ​សហរដ្ឋអាមេរិក។

ក្លឹប Manchester United៖ តម្លៃ​សំបុត្រ​ធូរ​ថ្លៃ​បំផុត​គឺ​ប្រមាណ ៧០០ ដុល្លារ​សហរដ្ឋអាមេរិក និង​តម្លៃ​សំបុត្រ​ថ្លៃ​បំផុត​គឺ​ប្រមាណ ១,២០០ ដុល្លារ​សហរដ្ឋអាមេរិក។

ក្លឹប Liverpool៖ តម្លៃ​សំបុត្រ​ធូរ​ថ្លៃ​បំផុត​គឺ​ប្រមាណ ៨៥០ ដុល្លារ​សហរដ្ឋអាមេរិក និង​តម្លៃ​សំបុត្រ​ថ្លៃ​បំផុត​គឺ​ប្រមាណ ១,០០០ ដុល្លារ​សហរដ្ឋអាមេរិក។

ក្លឹប Tottenham Hotspur៖ តម្លៃ​សំបុត្រ​ធូរ​ថ្លៃ​បំផុត​គឺ​ប្រមាណ ១,០០០ ដុល្លារ​សហរដ្ឋអាមេរិក និង​តម្លៃ​សំបុត្រ​ថ្លៃ​បំផុត​គឺ​ប្រមាណ ២,៥០០ ដុល្លារ​សហរដ្ឋអាមេរិក៕

ប្រភព៖ 90min អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម