• 2024-07-09 12:22:44
  • បាល់ទាត់

អតីត​កីឡាករ​ឆ្នើម​ Thiago សម្រេច​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​

  • 2024-07-09 12:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Thiago Alcantara បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ក្រោយ​បញ្ចប់​កុងត្រា​ជា​មួយ​នឹង​ក្លឹប​ Liverpool កាល​ពី​រដូវកាល​ឆ្នាំ​២០២៣/២៤ កន្លង​ទៅ​នេះ​។

កីឡាករ​នេះ​មាន​បទពិសោធន៍​ចូល​លេង​ឲ្យ​ក្រុម​ធំ​តាំង​ពី​ឆ្នាំ​២០០៨មក​ដោយ​ចូល​លេង​ឲ្យ​ក្លឹប​ Barcelona រួច​ក៏​បន្ត​នៅ​ក្លឹប​ Bayern Munich ពី​ឆ្នាំ​២០១៣-២០២០ រួច​មក​ក៏​ផ្លាស់​មក​កាន់​ក្លឹប​ Liverpool រហូត​មក​ទល់​នឹង​ពេល​ចូល​និវត្តន៍​នេះ​។

ពេញ​មួយ​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ​ Thiago បាន​ចូល​លេង​បាន​៤៨៨ប្រកួត​ និង​ស៊ុត​ចូល​៤៨គ្រាប់​ ដោយ​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​ ពាន​ UEFA Champions League និង​ពាន​តូច​ធំ​ជា​ច្រើន​។

កីឡាករ​នេះ​ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​ឆ្នើម​ខ្លាំង​កាល​នៅ​លេង​ឲ្យ​ Barcelona និង​ Bayern Munich ក៏​ប៉ុន្តែ​មក​ក្លឹប​ Liverpool កីឡាករ​នេះ​ក៏​បាន​ធ្លាក់​ទម្រង់​លេង​ព្រោះ​តែ​របួស​ជា​បន្ត​បន្ទាប់​។ ជាក់​ស្ដែង​ប៉ុន្មាន​រដូវកាល​ចុង​ក្រោយ​នេះ​កីឡាករ​នេះ​បាន​អវត្តមាន​ពី​ប្រកួត​តែ​ម្ដង​ ព្រោះ​តែ​របួស​ធ្ងន់ធ្ងរ​ដូច​ជា​របួស​ចង្កេះ​ និង​របួស​សាច់ដុំ​ជា​ច្រើន​។

ក្រោម​ចូល​និវត្តន៍​វិស័យបាល់ទាត់​នេះ​ Thiago បាន​ធ្វើ​ការ​បង្ហាញ​ពី​ភាព​ពេញ​ចិត្ត​ដែល​បាន​ចូល​រួម​ក្នុង​វិស័យបាល់ទាត់​នេះ​។ ប្រភព​ជា​ច្រើន​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ កីឡាករ​នេះ​នឹង​សម្លឹង​មើល​ឱកាស​ធ្វើ​ជា​គ្រូ​បង្វឹក​ក្លឹប​ផង​ដែរ​បន្ទាប់​ពី​ចូល​និវត្តន៍​នេះ​៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម