• 2024-07-09 03:35:55
  • បាល់ទាត់

មកដឹងមូលហេតុពិត ខេម នៅតែញញឹមស្រស់ ក្នុងលទ្ធផលចាញ់ ២ ទល់នឹង១ នៅលើទឹកដីខេត្ដកំពត

  • 2024-07-09 03:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល ២ ទល់នឹង១ បានបង្ហាញថាក្រុមបាល់ទាត់តារាកម្ពុជា ចាញ់ក្រុមបាល់ទាត់រដ្ឋបាលខេត្ដកំពត ក្នុងព្រឹត្ដិកាណ៍ប្រកួតបាល់ទាត់មិត្ដភាព សប្បុរសធម៌ ក្រោមប្រធានបទ “ព្រែកជីកហ្វូណនតេជោ” ដែលធ្វើឡើងនៅពហុកីឡដានខេត្ដកំពត កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

នៅតែញញឹមយ៉ាងស្រស់ស្រាយ លោក ប៉ុន សុណារិន ហៅខេម ដែលជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា បានបង្ហាញអារម្មណ៍ក្រោយព្រឹត្ដិការណ៍បញ្ចប់ភ្លាមៗថា ក្រោមក្រសែភ្នែកមនុស្សជាង ១ម៉ឺននាក់ដែលបានចូលរួមទស្សនាដោយផ្ទាល់ និងតាមរយៈការLive របស់ស្ថានីយ៍ទូរទស្សន៍បាយ័នជាច្រើនទៀត បានធ្វើឲ្យក្រុមទាំងពីតពិតជាមានអារម្មណ៍រំភើប បើទោះបីជាមានលទ្ធផលបែបណាក៏ដោយ។

លោក ប៉ុន សុណារិន៖ “ការប្រកួតនេះ ក្រុមទាំងពីរបានប្រឹងប្រែងអស់ពីសមត្ថភាពរៀងៗខ្លួន ប៉ុន្ដែក្រុមនីមួយៗបានបង្ហាញពីស្មារតីសាមគ្គីភាព មិត្ដភាព ស្រឡាញ់រាប់អានគ្នា ក្នុងន័យបង្កើនសកម្មភាពកីឡាផង និងសកម្មភាពសប្បុរសធម៌ ព្រមទាំងជួយសង្គមផង”។

ខេម បញ្ជាក់ថា ព្រឹត្ដិការណ៍ប្រកួតនេះ បានស្ដែងឲ្យឃើញពីទឹកចិត្ដ និងសកម្មភាពរបស់កីឡាករកាន់តែសកម្ម ដើម្បីពង្រីកសកម្មភាពកីឡានៅក្នុងសង្គម ទី២ បង្ហាញពីការយកចិត្ដទុកដាក់ខ្ពស់របស់ក្រុមបាល់ទាត់តារាកម្ពុជា និងថ្នាក់ដឹកនាំខេត្ដកំពតដែលរៀបចំព្រឹត្ដិការណ៍អស្ចារ្យនេះឡើងរហូតទទួលបានជោគជ័យ ហើយទី៣ ក៏បានបង្ហាញពីការគាំទ្រដល់ការអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណនតេជោពីសំណាក់មហាជនកាន់តែច្រើនដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម