• 2024-07-04 01:00:00
  • បាល់ទាត់

ប៉ះ អេក្វាឌ័រ Messi ​​ប្រថុយ​លេង​ទាំង​​​​របួស​ ព្រោះ​តែ​ចង់​​ជួយ​ជម្រើស​ជាតិ​ខ្លួន

  • 2024-07-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ នឹង​ត្រូវ​ជួប​​ អេក្វាឌ័រ​ នៅ​ថ្ងៃ​៥​ ខែ​កក្កដា ឆ្នាំ​២០២៤ ស្អែក​នេះ​​សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ពាន​រង្វាន់ Copa America ​ ខណៈ​ Lionel Messi ក៏​បាន​​វិល​ត្រឡប់​មក​ចូល​ទីលាន​ហ្វឹកហាត់​វិញ​ហើយ ​បន្ទាប់​ពី​មាន​បញ្ហា​ក្រលៀន​​។

​គេ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ពិត​ជា​ចង់​បង្ហាញ​ខ្លួន​ណាស់​ក្នុង​ករ​ប្រកួត​ពាន​រង្វាន់​ដ៏​ធំ​ប្រចាំ​តំបន់​មួយ​នេះ​​ ព្រោះ​តែ​ខ្លួន​គេ​ផ្ទាល់​​ដឹង​ថា វា​​ជា​ពាន​រង្វាន់​ប្រចាំ​តំបន់​ចុង​ក្រោយ​​​សម្រាប់​គេ​។ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នេះ​ Messi ​មិន​ទាន់​រក​បាន​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​​ទេ ប៉ុន្តែ​គេ​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​​រក​គ្រាប់​បាល់​​​បាន​សម្រេច​ផង​ដែរ​​។ ក្នុង​ការ​ប្រកួត​ដំបូង​​ពេល​ប៉ះ កាណាដា គេ​ស្ទើរ​តែ​រក​បាន​គ្រាប់​បាល់​​ដែរ​ពេល​នោះ​​មាន​ឱកាស​ល្អ​មែនទែន ប៉ុន្តែ​បែរ​ជា​ខកខាន​ឱកាស​។

​ចូល​ដ​ល់​ប្រកួត​ក្រោយ​​ពេល​ឈ្នះ១-០​ លើ​ ឈីលី ក៏​នៅ​តែ​​មិន​ទាន់​រក​​គ្រាប់​បាល់​បាន ប៉ុន្តែ​ពេល​នោះ Messi មិន​មាន​របួស​អ្វី​ទេ​ហើយ​ចូល​លេង​ពេញ​៩០នា​ទី។ ចូល​ដល់​ប្រកួត​ទី​៣​ Messi មិន​បាន​លេង​​​ទេ ហើយ​គេ​អង្គុយ​កៅអី​បំរុង​ពេញ ៩០នាទី ដ្បិត​អី​ពេល​នោះ​អាហ្សង់ទីន​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​​ទៅ​ហើយ ប៉ុន្តែ​គេ​ដឹង​ថា​ខ្សែប្រយុទ្ធ​ម្នាក់​នេះ​​ក៏​កំពុង​តែ​មាន​បញ្ហា​របួស​ក្រលៀន​ផង​ដែរ​។

​យ៉ាង​ណា​​ក្នុង​ការ​ហ្វឹកហាត់​គេ​ឃើញ​ Messi ចូល​ហាត់​ធម្មតា ហើយ​ក្រុម​ជម្រើស​ជាតិ​របស់​គេ​ក៏​បាន​ប្រកាស​ថា Messi នឹង​ចូលលេង​ធម្មតា។ ចំណុច​មួយ​ដែល​គេ​សង្ស័យ​នោះ​គឺ​មាន​របួស​បែប​នេះ​តើ​អាច​លេង​​បាន​ល្អ​ដែរ​​ទេ?

​​​​​​​​​គេ​ដឹង​ថា អេក្វាឌ័រ មិន​មែន​ជា​ក្រុម​ខ្សោយ​ទេ​ហើយ​ ​អាហ្សង់ទីន​ក៏​អាច​នឹង​ធ្លាក់​បាន​ផង​ដែរ​​ប្រសិន​បើ​ប្រហែស​នោះ​ ព្រោះ​គេ​ដឹង​ថា​ ​អាហ្សង់ទីន ឈ្នះ​តែ​​១-០ ​ប៉ុណ្ណោះ​កាល​ប៉ះ​គ្នា​ក្នុង​ជំនួប​មិត្ត​ភាព​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដែល​​លទ្ធផល​ដ៏​តាន​តឹង​នេះ​បង្ហាញ​ថា​កម្រិត​នៃ​ក្រុម​ទាំង​ពីរ​មិន​ខុស​គ្នា​ខ្លាំង​៕

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី